នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​តែងតាំង​ប្រមុខ​ចារកម្ម​ថ្មី​

​លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បានតែងតាំង​ទីប្រឹក្សា​សន្តិសុខ​របស់លោក ជា​ប្រមុខ​ថ្មី​របស់​ទីភ្នាក់ងារ​ចារកម្ម Mossad​។ លោក Yossi Cohen នឹង​ឡើងជា​ប្រធាន​ថ្មី​របស់ Mossad ជំនួស​លោក Tamir Pardo ដែល​នឹង​ចប់​អាណត្តិ​នៅ​ខែមករា​ខាងមុខ​។ លោក Cohen នឹង​ក្លាយជា​ប្រធាន​ទី​១២​របស់​ទីភ្នាក់ងារ Mossad ចាប់តាំងពី​បង្កើត​នៅ​ឆ្នាំ​១៩៤៩​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ បានប្រកាស​តែងតាំង​ប្រធាន​ថ្មី​របស់​ស្ថាប័ន​ចារកម្ម Mossad ។ លោក​បានជ្រើសរើស​ទីប្រឹក្សា​សន្តិសុខ​គឺ​លោក Yossi Cohen សម្រាប់​តំណែង​សំខាន់​នេះ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​សរសើរ​លោក Yossi មាន​សមត្ថភាព​និង​សមិទ្ធផល​ជាច្រើន​ក្នុង​ផ្នែក​ចារកម្ម​នេះ​។ លោក​បញ្ជាក់ថា គាត់​មាន​សមត្ថ​ភាពជា​អ្នកដឹកនាំ​និង​ជំនាញ​ច្បាស់លាស់​។​

​សម្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល គឺមាន​អំណាច​គ្រប់គ្រាន់​ក្នុង​តែងតាំង​ប្រមុខ​ចារកម្ម ពីព្រោះ ទីភ្នាក់ងារ Mossad ស្ថិតក្រោម​ការ​គ្រប់​គ្រង់​ដោយផ្ទាល់​របស់​រដ្ឋាភិបាល​។ ចំណែក​លោក Yossi Cohen ដែលមាន​វ័យ​៥៤​ឆ្នាំ​នោះ បាន​បម្រើការ​ក្នុង Mossad​រយៈពេល ៣០​ឆ្នាំ​មកហើយ​។ លោក​មាន​ចាត់ចែង​ការងារ​ក្នុងប្រទេស​ជាច្រើន​ដូចជា​នៅ អឺរ៉ុប ម​ជ្ឈ​មិ​បូព៌ា អាស៊ីអាគ្នេយ៍​។ ហើយ​លោក​ធ្វើជា​អនុប្រធាន​Mossad ចាប់ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៣ មុន​និង​ត្រូវបាន​លោក នេ​តាន់​យ៉ា​ហ៊ូ​តែងតាំង​ជាទី​ប្រឹក្សា​សន្តិសុខ​។


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​