Junsu ក្រុម JYJ តារា​ល្បី​កូរ៉េ​ ដែល​ធ្លាប់​សង់​​ផ្ទះ​និង​សាលារៀន​សម្រាប់​ប្រជាជន​កម្ពុជា

Junsu ក្រុម JYJ តារា​ល្បី​កូរ៉េ​ ដែល​ធ្លាប់​សង់​​ផ្ទះ​និង​សាលារៀន​សម្រាប់​ប្រជាជន​កម្ពុជា

Kim Junsu គឺ​ជា​សមាជិក​ក្រុម​ចម្រៀង​ JYJ ដែល​ជា​ក្រុម​ល្បី​នាំ​មុខ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ តាម​រយៈ​អាជីព​សិល្បៈ​ដ៏​ជោគជ័យ តារា​វ័យ ២៨ឆ្នាំ​រូប​នេះ​អាច​រក​ចំណូល​បាន​មិន​​ក្រោម​លាន​ដុល្លារ​ឡើយ​ក្នុង​មួយ​ឆ្នាំ​ៗ។ ​ទន្ទឹម​នឹង​នោះ Junsu បាន​ចំណាយ​ប្រាក់​មួយ​ចំណែក​របស់​គេ​សម្រាប់​សកម្មភាព​មនុស្សធម៌ ហើយ​កន្លង​មក​គេ​ធ្លាប់​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​​ទៀត​ផង។​

 

Junsu ក្រុម JYJ តារា​ល្បី​កូរ៉េ​ ដែល​ធ្លាប់​សង់​​ផ្ទះ​និង​សាលារៀន​សម្រាប់​ប្រជាជន​កម្ពុជា

 

Junsu ក្រុម JYJ តារា​ល្បី​កូរ៉េ​ ដែល​ធ្លាប់​សង់​​ផ្ទះ​និង​សាលារៀន​សម្រាប់​ប្រជាជន​កម្ពុជា

 

កាល​ពី​ឆ្នាំ​២០១១ Junsu បាន​ឧបត្ថម្ភ​សម្រាប់​ការ​សាងសង់​សាលារៀន​មួយ​ខ្នង​​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​​ខេត្ត​ពោធិ៍សាត់ ដែល​មាន​បន្ទប់​រៀន​៦​បន្ទប់ បង្គន់​អនាម័យ​មួយ និង​បន្ទប់​ប្រជុំ​មួយ។ មូលហេតុ​ដែល​នាំ​ឲ្យ​ Junsu សម្រេច​ចិត្ត​សាងសង់​សាលារៀន​នៅ​ទីនោះ គឺ​ដោយ​សារ​ម្ដាយ​របស់​គេ​ធ្លាប់​មក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​តំបន់​នោះ និង​បាន​សាកសួរ​ប្រជាពលរដ្ឋ​ថា​តើ​ពួក​គេ​ចង់​បាន​អ្វី​ជាង​គេ។ ពេល​នោះ អ្នក​ភូមិ​​ជា​ច្រើន​បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ថា​ពួក​គេ​ត្រូវការ​សាលារៀន។

 

ក្រោយ​ទទួល​ដំណឹង​នេះ Junsu មាន​អារម្មណ៍​រំភើប​នឹង​ទឹក​ចិត្ត​អ្នក​ភូមិ​ដែល​ចង់​ស្វែង​រក​ការ​អប់រំ​ដើម្បី​អនាគត​កូន​ៗ​របស់​ខ្លួន បើ​ទោះ​ជា​​កំពុង​មាន​ជីវភាព​លំបាក​យ៉ាង​ណា​ក្ដី ហើយ​ក៏​ចាប់ផ្ដើម​បរិច្ចាគ​ប្រាក់​សម្រាប់​សាងសង់​សាលារៀន​នេះ​តែ​ម្ដង។ ក្រោយ​សាលា​រៀន​នោះ​ត្រូវ​បាន​សាងសង់​រួច Junsu បាន​ឧបត្ថម្ភ​ប្រាក់​ខែ​សម្រាប់​គ្រូ​បង្រៀន​នៅ​ទី​នោះ​ពេញ​មួយ​ឆ្នាំ។

 

Junsu ក្រុម JYJ តារា​ល្បី​កូរ៉េ​ ដែល​ធ្លាប់​សង់​​ផ្ទះ​និង​សាលារៀន​សម្រាប់​ប្រជាជន​កម្ពុជា

 

Junsu ក្រុម JYJ តារា​ល្បី​កូរ៉េ​ ដែល​ធ្លាប់​សង់​​ផ្ទះ​និង​សាលារៀន​សម្រាប់​ប្រជាជន​កម្ពុជា

 

ត្រលប់​ទៅ​ឆ្នាំ​២០០៨ វិញ Junsu រួម​ជាមួយ​ក្រុម​អ្នក​គាំទ្រ​របស់​គេ​បាន​បរិច្ចាគ​ប្រាក់​សម្រាប់​សាងសង់​ផ្ទះ​ថ្មី​ជា​ច្រើន​ខ្នង​សម្រាប់​ប្រជាជន​ក្រីក្រ​ក្នុង​ភូមិ​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​រាជធានី​ភ្នំពេញ។ បើ​ទោះ​ជា​ Junsu មិន​ធ្លាប់​មក​ជួប​ផ្ទាល់ ប៉ុន្តែ​អ្នក​ភូមិ​នៅ​ទីនោះ​បាន​ស្គាល់​គេ​យ៉ាង​ច្បាស់​តាម​រយៈ​រូបថត និង​បាន​ហៅ​ឈ្មោះ​ភូមិ​នោះ​ថា​ភូមិ Xiah Junsu ទៀត​ផង។

 

 

សម្រាប់​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ តារា​ចម្រៀង​រូប​នេះ​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ដែរ ដូច​ជា​សាងសង់​ផ្ទះ​សម្រាប់​មនុស្ស​ចាស់ កុមារ​ក្រីក្រ និង​ស្ត្រី​ចំណាស់​គ្មាន​គ្រួសារ និង​ធ្លាប់​ឧបត្ថម្ភ​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ ៕

 

ចុចអាន៖ទឹក​ចិត្ត​សប្បុរស​របស់​តារា​កូរ៉េជា​ច្រើន​ទៀត ចំពោះ​ប្រជាជន​កម្ពុជា

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ koreaboo ,mwave