​លោក ឈាង វុន​៖ ការធ្វើ​ពហិការ​ប​ស់គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ប៉ះពាល់​កិច្ចប្រជុំ APA ទេ

​រាជធានី​ភ្នំពេញ​៖​លោក ឈាង វុន អនុប្រធាន​សភា​ក្រុម​ជាតិ APA  របស់​កម្ពុជា​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី កិច្ចប្រជុំសភា​តំបន់​អាស៊ី​(APA)​នៅ​ព្រឹក​ថ្ងៃទី​០៨​ខែធ្នូ​ឆ្នាំ​២០១៥ នេះ​ថា ការធ្វើ​ពហិកា​មិន​ចូលរួម​ប្រជុំ​សភា របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​អ្វី​ប៉ះពាល់​ដល់​កិច្ចប្រជុំ APA ដែល​កំពុងដំណើរការ​នេះឡើយ​។ 

​    ​លោក ឈាង វុន បាន​និយាយថា «​ការធ្វើ​ពហិកា របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​អ្វី​ប៉ះពាល់​ដល់​កិច្ចប្រជុំ APA នោះទេ យើង​បាន​ត្រៀម APA​នេះ ៣​ឆ្នាំ​មកហើយ ក្នុង​៣​ឆ្នាំ​ហ្នឹង អ្នក​ដែល​ចូលរួម​ពិភាក្សា​ក្នុង​រឿងនេះ សង្គ្រោះ​ជាតិ ក៏​អត់​ចូល​ដែរ​»​។ 

​    ​សូម ជំរាប​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិកា​មិន​ចូលប្រជុំ​សភា ចាប់តាំងពី​មាន​ករណី​វាយ​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​កាលពី​ចុងខែ​តុលា កន្លងទៅនេះ​៕ 

​លោក ឈាង វុន​៖ ការធ្វើ​ពហិការ​ប​ស់គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ប៉ះពាល់​កិច្ចប្រជុំ APA ទេ