ប្រមុខការទូតកម្ពុជា នឹងជួបពិភាក្សាការងារ ជាមួយតំណាង សហភាពអឺរ៉ុប នៅថ្ងៃស្អែក

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នឹងអនុញ្ញាតិឲ្យតំណាងសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម នៅថ្ងៃស្អែកនេះ ដើម្បីពិភាក្សាការងារមួយចំនួននៃភាគីទាំងពីរ។

យោងតាមការឲ្យដឹង ពីមន្រ្តីក្រសួងការបរទេស បានឲ្យដឹងថា កិច្ចជំនួបនេះនឹងធ្វើឡើង នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ នៅទីស្តីការក្រសួងការបរទេស។

សូមរំលឹកថា កិច្ចជំនួបនេះគឺបានធ្វើឡើងក្រោយពីសហភាពអឺរ៉ុបព្រមានដកជំនួយពីកម្ពុជា ដោយសារតែបញ្ហាតុលាការក្រុងភ្នំពេញចេញដីការតាមចាប់ខ្លួនលោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ តែយ៉ាងណាក្តី ការព្រមានដកជំនួយពីកម្ពុជា ពីសំណាក់សហភាពមួយនេះ មិនទាន់សម្រេចជាផ្លូវការ នោះឡើយ៕