នគរបាលខេត្តកំពង់ចាម នឹងប្រគល់មេក្លោង ជម្រិតទារប្រាក់ ទៅឲ្យនគរបាល ខេត្តត្បូងឃ្មុំ ក្រោយឃាត់ខ្លួន

កំពង់ចាម ៖ ស្នងនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ នឹងបញ្ជូន ខ្លួនយុវជន សាន សាមឿន ដែលជាមេក្លោង នៅពីក្រោយខ្នង ករណីបង្ខាំងក្មេងស្រីអាយុ៩ ឆ្នាំ ជម្រិតទារប្រាក់នៅ ក្នុងខេត្តត្បូងឃ្មុំ កាលពីដើមខែធ្នូនេះ ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានមាន ប្រសាសន៍ថា ខាងកម្លាំងនគរបាលខេត្តកំពង់ចាម កំពុងរៀបចំឯកសារ និងបញ្ជូនខ្លួនជនសង្ស័យ សាន សាមឿន នេះ ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ។

លោក បែន រ័ត្ន បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ គឺធ្វើការចម្លើយសារភាពរបស់ វ៉ន សាវី ដែលត្រូវជា គូរកនរបស់ខ្លួន ហើយត្រូវកម្លាំងនគរបាលចាប់ខ្លួនបានមុននោះ។ លោកបញ្ជាក់ថា ក្រោយពីសួរណែ ស្រាវជ្រាវ ស៊ើបអង្កេតតាមរយៈខ្សែបណ្តាញជនសង្ស័យដែលធ្លាប់ទាក់ទង គ្នា សមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យ សាន សាមឿន មិនបានរត់គេចខ្លួនទៅខេត្តសៀមរាបនោះទេ គឺនៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ទីបំផុត ក៏ត្រូវចាប់ខ្លួន បានហើយនៅម៉ោង១០៖៤០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ នៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៥ ខែធ្នូ កន្លងទៅនេះ ស្រ្តីម្នាក់ឈ្មោះ វ៉ន សាវី អាយុ២៤ឆ្នាំ នៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយទទួលបណ្តឹងពី លោក ឆែម សារូំ អាយុ៣៥ឆ្នាំ ជាពលរដ្ឋ នៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្តីពីករណី ចាប់ក្មេងស្រីម្នាក់ឈ្មោះ លីហ្សា អាយុ ៩ឆ្នាំ ដើម្បីជំរិតទារប្រាក់ ១០០ដុល្លារ និង១លាន៥សែនរៀល រួមនិងការលួចយក ម៉ូតូសេ១២៥ ឆ្នាំ២០១៣ មួយគ្រឿងរបស់ឪពុកក្មេងរងគ្រោះ ដែលត្រូវជាបងថ្លៃជីដូនមួយ របស់ជនល្មើស។

តាមមន្ត្រីនគរបាល បានឲ្យដឹងថា ហេតុការចាប់ជំរិត នោះបានកើតឡើង នៅរសៀលម៉ោង៤ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកខេត្ត ត្បូងឃ្មុំ។ ក្រោយកើតហេតុភ្លាមនោះ ឪពុកក្មេងស្រីរង គ្រោះបានមកដាក់ពាក្យប្តឹង នៅនគរបាលស្រុកត្បូងឃ្មុំ និង បន្ទាប់ពីសង្ស័យថា ជនល្មើសកំពុងលាក់ខ្លួន នៅក្រុងកំពង់ចាម គាត់បានមកប្តឹងនគរបាលក្រុងកំពង់ចាមបន្ថែមទៀត ។ បន្ទាប់ពី ស្តាប់របាយការណ៍ និងវិភាគហេតុផល បានច្បាស់លាស់ លោកឧត្តមសេនីយទោ បែន រត្ន័ ស្នងការនគរបាលខេត្តកំពង់ចាម បានណែនាំមន្ត្រីជំនាញ ដោយប្រគល់ភាកិច្ចជូនលោកវរសេនីយ៍ឯក ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត កំពង់ចាម ដឹកនាំកម្លាំងផ្ទាល់ ចេញប្រតិបត្តិការពិសេស រាយបណ្តាញប្រទាក់ក្រឡា ក្នុងខេត្ត និងសហការ ជាមួយកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើយ៉ាងណាបំផ្លាញករណីនេះអោយខាងតែបាន ពិសេស ធានាសុវត្តិភាពជនរងគ្រោះ ដើម្បីបានជួបជុំឪពុកម្តាយវិញ។ ដោយមានការសហការល្អ និងទាន់ពេលវេលា ពីឪពុកជនរងគ្រោះ នៅវេលាម៉ោង៣រសៀលនេះ កម្លាំងប្រដេញរបស់នគរបាល ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានស្ទាក់ចាប់ជនសង្ស័យ នៅក្នុងភូមិសាស្រ្តឃុំស្រង៉ែ ដោយចាប់បានជនល្មើសម្នាក់ ជាស្រ្តីក្នុងបណ្តឹង ឈ្មោះ វ៉ន សាវី អាយុ២៤ឆ្នាំ នៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលត្រូវជាប្អូនជីដូន មួយរបស់ម្តាយ ជនរងគ្រោះ និងរំដោះកុមាររងគ្រោះ ត្រឡប់មកវិញ ដោយសុវត្ថិភាព ប៉ុន្តែគូកនវា បានគេចខ្លួន តែកម្លាំងប្រដេញកំពុងតាមប្រមាញ់។

ជនល្មើស និងម៉ូតូត្រូវបាននាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីអនុវត្តនិតិវិធី និងបាន បញ្ជូនបន្ត ទៅនគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណីដើម្បីចាត់ការបន្ត ។ ឯជនរងគ្រោះ នគរបាលខេត្តកំពង់ចាម បានទាក់ទងទៅអាណាព្យាបាល អោយមកទទួលយកទៅបីបាច់ថែរក្សាវិញ។

លោក ឧត្តមសេនីយទោស្នងការ បានមានប្រសាសន៍ឲ្យដឹងដែរថា ជនល្មើសត្រូវប្រឈមនឹងមាត្រា២៥៣ ២៥៤ នែច្បាប់ព្រហ្មទណ្ឌស្តីពីស្ថានទម្ងន់ទោស ត្រង់ចំណុច៣ ចែងថាជនណាប្រព្រឹត្តក្នុងគោលដៅជំរិត យកទ្រព្យសម្បត្តិ ឬទាមទារអោយបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ប៉ុន្តែបើតាមមាត្រា២២ នៃច្បាប់ប្រឆាំងការជួញដូរមនុស្សជននេះ ត្រូវជាប់ទោសអស់មួយជិវិត ព្រោះច្បាប់បាន ចែងថា បុគ្គលដែលចាប់បង្ខាំងជនដទៃ ដោយគ្មានអំណាចផ្លូវច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់១ជីវិត ក្នុងករណី១ ធ្វើទារុណកម្ម ឬអំពើឃោឃៅ ២ បណ្តាលអោយមានមនុស្សស្លាប់ ៣ ប្រព្រឹត្តក្នុងគោលដៅជំរិត យកប្រាក់។

ជាមួយគ្នានោះដែរលោកតា ហ៑ល ហៃ និងលោកយាយ លឹម យ៉ុន ព្រមទាំងឪពុកកុមារីរងគ្រោះ បានសម្តែងនូវ ការអបអរ ដោយរំភើបព្រមទាំងថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលកំពង់ចាម ដែលបាននាំចៅស្រី របស់គាត់ ត្រឡប់មកវិញដោយសុវត្ថិភាព៕

នគរបាលខេត្តកំពង់ចាម នឹងប្រគល់មេក្លោង ជម្រិតទារប្រាក់ ទៅឲ្យនគរបាល ខេត្តត្បូងឃ្មុំ ក្រោយឃាត់ខ្លួន

នគរបាលខេត្តកំពង់ចាម នឹងប្រគល់មេក្លោង ជម្រិតទារប្រាក់ ទៅឲ្យនគរបាល ខេត្តត្បូងឃ្មុំ ក្រោយឃាត់ខ្លួន

នគរបាលខេត្តកំពង់ចាម នឹងប្រគល់មេក្លោង ជម្រិតទារប្រាក់ ទៅឲ្យនគរបាល ខេត្តត្បូងឃ្មុំ ក្រោយឃាត់ខ្លួន

នគរបាលខេត្តកំពង់ចាម នឹងប្រគល់មេក្លោង ជម្រិតទារប្រាក់ ទៅឲ្យនគរបាល ខេត្តត្បូងឃ្មុំ ក្រោយឃាត់ខ្លួន

នគរបាលខេត្តកំពង់ចាម នឹងប្រគល់មេក្លោង ជម្រិតទារប្រាក់ ទៅឲ្យនគរបាល ខេត្តត្បូងឃ្មុំ ក្រោយឃាត់ខ្លួន

នគរបាលខេត្តកំពង់ចាម នឹងប្រគល់មេក្លោង ជម្រិតទារប្រាក់ ទៅឲ្យនគរបាល ខេត្តត្បូងឃ្មុំ ក្រោយឃាត់ខ្លួន

នគរបាលខេត្តកំពង់ចាម នឹងប្រគល់មេក្លោង ជម្រិតទារប្រាក់ ទៅឲ្យនគរបាល ខេត្តត្បូងឃ្មុំ ក្រោយឃាត់ខ្លួន