Beckham៖ ក្រោយ​ចូល​និវត្តន៍​ខ្ញុំ​ចូលចិត្ត​មើល​បាល់​ឱប ជាង​បាល់ទាត់

Beckham៖ ក្រោយ​ចូល​និវត្តន៍​ខ្ញុំ​ចូលចិត្ត​មើល​បាល់​ឱប ជាង​បាល់ទាត់

David Beckham ដែល​ជា​ទូទៅ​គេ​ស្គាល់​ថា​ជា​អតីត​តារា​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​នៅ​សតវត្ស​ទី​២១​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គាត់​គឺជា​អ្នក​គាំទ្រ​កីឡា​បាល់​ឱប​ដ៏​ងប់ងុល​ម្នាក់។

 

ឈាន​ចូល​វ័យ៤០ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បញ្ជាក់​ឲ្យ​ដឹង​ថា​ខ្លួនមិន​សូវ​ស្រណុក​ចិត្ត​ដូច​កាល​ពីក្មេង​ទេ ពេល​មើល​ការ​ប្រកួត​របស់ Manchester United ម្តង​ៗ ពិសេស​ការ​ឌឺ​ដង​ដាក់​គ្នា​រវាង​អ្នកគាំទ្របាល់​ទាត់ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​កាន់​តែ​ចូលចិត្ត​មើល​បាល់​ឱប​ខ្លាំង​ឡើង។

 

Beckham៖ ក្រោយ​ចូល​និវត្តន៍​ខ្ញុំ​ចូលចិត្ត​មើល​បាល់​ឱប ជាង​បាល់ទាត់

 

“ខ្ញុំ​ស្រលាញ់ Rugby (បាល់​ឱប)។ ខ្ញុំ​ចូលចិត្ត​មើល​ការ​ប្រកួត និង​អ្វី​គ្រប់​យ៉ាង​របស់​កីឡា​ប្រភេទ​នេះ។ ខ្ញុំ​តែង​ទៅកីឡដ្ឋាន​បាល់​ឱប Twickenham ច្រើន​ជាង​ទៅ​មើល​បាល់ទាត់។ អ្នកគាំទ្រ​បាល់​ឱប​អង្គុយ​ក្បែរ​គ្នាយ៉ាង​សន្តិភាព គ្មាន​ការ​ឈ្លោះ​ប្រកែក​អ្វី​ទាំងអស់”។ Beckham ប្រាប់ Radio Times យ៉ាង​ដូច្នេះ។

 

Beckham បាន​ចូលនិវត្តន៍​ពី​ពិភព​បាល់ទាត់​កាល​ពី​ឆ្នាំ២០១៣ ក្រោយ​ចំណាយ​ពេលលេងតាម​បណ្តាលីក​ធំៗ​ជា​ច្រើនដូចជា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី បារាំង និង​សហរដ្ឋអាមេរិក។ ជា​រឿយ​ៗ​គាត់​តែងតែ​ចូល​រួម​ការងារ​ដើម្បី​មនុស្ស​ធម៌​នានា ពិសេស​កាល​ពី​ពេល​ថ្មី អតីត​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម​រូប​នេះ បាន​លេង​បាល់​ឆ្លង​កាត់​ទ្វីប​ទាំង៧ ដើម្បី​រក​ជំនួយ​ដល់​អង្គការ UNICEF៕

 

ចុចអាន៖ ក្រុម​បាល់ទាត់​ថ្មី​របស់​ Beckham ​ចេញ​ឈ្មោះ​​ពិត​ប្រាកដ​ហើយ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ metro