តាម​ចាប់ខ្លួន​បុរស​តណ្ហា​ក្រាស់​រំលោភ​នារី​ម្នាក់​អាយុ​១៩​ឆ្នាំ​កាល​ពី​ជាង​៣ខែមុន​ដល់​ខេត្ត​សៀមរាប

ខេត្ត​កណ្តាល​ ៖ បុរស​តណ្ហា​ក្រាស់​ម្នាក់​ដែលចាប់​​រំលោភ​នារី​ម្នាក់​​អាយុ​១៩​ឆ្នាំ កាល​ពី​ជាង​៣​ខែ​មុន​បាន​ត្រូវ​កម្លាំង​នគរ​បាល​ខេត្ត​កណ្តាល​សហការ​ជាមួយ​នគរ​បាល​ខេត្ត​សៀម​រាប​ចាប់ខ្លួន​កាល​ពី​រសៀល ថ្ងៃ​ទី​៧ ធ្នូ នៅ​ការដ្ឋាន​បុរី​រដ្ឋ​បាល​ខេត្ត​សៀម​រាប ស្ថិត​នៅ​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​សាលា​ដំបូង​ខេត្ត​កណ្តាល​ចាត់​ការ​តាម​ច្បាប់​។

មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ដែល​សមត្ថ​កិច្ច​ចាប់ខ្លួន​ឈ្មោះ​សែម រ៉េន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​កសិករ​ មាន​ទី​លំនៅ​ភូមិ​ព្រែក​ដំបង ឃុំ​កំពង់​ចម្លង​ ស្រុក​ខ្សាច់​កណ្តាល​ ។

ការ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​លឹម សុគន្ថា ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កណ្តាល​ ដោយ​ចោទ​ពី​បទ​រំលោភសេព​សន្ថវៈលើ​នារី​ម្នាក់​អាយុ​១៩​ឆ្នាំ ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៥​។

ក្រោយ​ពី​ជន​ត្រូវ​ចោទ​បាន​ចាប់​នារី​រង​គ្រោះ​រំលោភ​រួច​ បាន​គេច​ខ្លួន​ទៅ​ស្នាក់​នៅ​ខេត្ត​សៀម​រាប​រហូត​មក​។