ក្មេង​ទំនើង​រាំ​ធុងបាស់ ជាន់​ជើង ក៏​កាប់​គ្នា ហើយ​ត្រូវ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី ចាប់​ឃាត់ ២​នាក់ បញ្ជូន​តុលាការ​

បន្ទាយមានជ័យ: ជនសង្ស័យ ២ នាក់ ត្រូវ​លោក​ចៅក្រម​ស៊ើបសួរ បានសម្រេច​ការឃុំខ្លួន​បណ្តោះអាសន្ន  រាំង​ធុងបាស់​ជាន់ជើងគ្នា​បង្កើត​រឿង​កាប់​គ្នា ក្នុងពេល​រាំ​ធុងបាស់ កាលពី​យប់​ម៉ោង ១០ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្សារ​បូរី​មានជ័យ ស្ថិតនៅ​ភូមិ​អូរ​ស្ងួត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក រស់ សំបូរ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ប្រាប់​ឲ្យ​ដឹង កាល​ថ្ងៃទី​៧ ខែធ្នូ​ថា ដោយមាន​ការចាក់​ធុងបាស់​នៅក្នុង​ផ្សារ​ខាងលើ ក្មេង​ទំនើង​ពីរ​ក្រុម បាន​ឈ្លោះ​គ្នា ឈានដល់​ក្រុម​ម្ខាង​ប្រើ​កាំបិត កាប់​ទៅលើ​មួយក្រុម​ទៀត បណ្តាលអោយ​យុវជន​ម្នាក់ ឈ្មោះ សៅ សុផល ភេទ ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ ពោធិ៍​ពីរ​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទោ​យ​មានជ័យ របួស​កំភួន​ដៃស្តាំ និង​ម្រាមដៃ​ឆ្វេង ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ជប៉ុន ស្រុក​មង្គល​បូរី​។

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនបង្ក មាន​ចំនួន​ពីរ​នាក់ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន ១/​មាន ឈ្មោះ ស៊ឹម ធារ៉ា អាយុ ១៧​ឆ្នាំ មាន​មុខរបរ​ជាជាង​ម៉ូតូ និង​២/​ឈ្មោះ អែម សំណាង អាយុ ១៩​ឆ្នាំ ជា​អ្នក​លាង​ម៉ូតូ​។ អ្នក​ទាំងពីរ មាន​ទីលំនៅ​ជាមួយគ្នា ក្នុងភូមិ​អូរ​ស្ងួត ឃុំ បន្ទាយ​នាង ស្រុក​មង្គល​បូរី​។ ការឃាត់ខ្លួន​អ្នក​ទាំងពីរ នៅវេលា​ម៉ោង ១១ និង ៥០​នាទី ថ្ងៃទី​៦ ខែ ធ្នូ ឆ្នាំ ២០១៥ បាន​ដកហូត​កាំបិត​ចំនួន​មួយ​ដើម ប្រវែង ៥០ សង់ទីម៉ែត្រ ហើយ​យកមក​អាវុធហត្ថ​ស្រុក ដើម្បី​ធ្វើការ​សាកសួរ​។ ក្រោយពី​ធ្វើការ​សាកសួរ​រួចមក ពួកគេ​ទាំងពីរ​នាក់ បាន​ឆ្លើយ​សារភាពថា  ពួកគេ​បាន​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ សៅ សុផល ពិតប្រាកដ​មែន ដោយសារ​ពួកគេ​បាន​គុំ​ឈ្មោះ សៅ សុផល ដែល​បាន​ដេញ​គប់ និង​វ៉ៃ​ពួកគេ កាលពី​ថ្ងៃមុន​។​

ជនសង្ស័យ​បាន​និយាយថា រឿងនេះ បណ្តាលមកពី​ជនរងគ្រោះ ជា​អ្នក​បង្កហេតុ នាំ​ឲ្យ​ពួកគេ​ទ្រាំ​ពុំបាន ក៏​យក​កាំបិត ដេញ​កាប់​ជនរងគ្រោះ​តែម្តង​។ ក្រោយពី​សាកសួរ ប៉េអឹម បាន​បញ្ជូន​ជន​ទាំងពីរ​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទា​ស​ទោស​តាម​នីតិវិធី​ផ្លូវច្បាប់​៕​