សាលា​វិស្វកម្ម​តេ​ជោ ក្រោម​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​ប្រទេស​ទាំងពីរ កម្ពុជា – វៀតណាម​

កំពង់ចាម: អគារ​សាលប្រជុំ​មួយ​ខ្នង​ចំណុះ​បាន ៥៥០ កន្លែង​ដែលជា​អំណោយ​ឧបត្ថម្ភ របស់​កងទ័ព​ប្រជាជន​វៀតណាម ផ្តល់ជូន​ដល់​បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ បន្ទាប់ពី​អំណោយ​អគារ​ទីចាត់ការ​សាលា​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ត្រូវ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​នា​ឆ្នាំ​កន្លងទៅនេះ​។​
​    ​
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​សាលប្រជុំ បញ្ចុះបឋមសិលា​សាងសង់​អគារសិក្សា​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ សំណង់​ការពារ​ប្រទេស​ជំនា​ន់ទី​១ បើក​វគ្គ​បំប៉ន​នាយទាហាន​ថ្នាក់​បញ្ជាការ​-​សេនាធិការ​វិស្វកម្ម​និង​ជំនាញ​សំណង់​ការពារ​ប្រទេស​ជំនា​ន់ទី​២ នា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលា​វិស្វកម្ម​តេ​ជោ ស្ថិតក្នុង​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេ បញ្ជាការ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ បាន​សម្តែង​នូវ​ការដឹងគុណ ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ប្រទេស អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម និង​បញ្ជាការ​ទ័ព​ជាង​វៀតណាម ដែល​ជួយឧបត្ថម្ភ គាំទ្រ យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម មិនអាច​កាត់ថ្លៃ​បាន ដល់​ការងារ​ជំនាញ​វិស្វកម្ម ដូចជា ជួយ​បណ្តុះបណ្តាល បំប៉ន នាយទាហាន​គ្រប់គ្រង ថ្នាក់​បញ្ជាការ​-​សេនាធិការ យោធា​ចា​រ្យ វិស្វករ មធ្យម​បច្ចេកទេស ជំនាញ​ឯកទេស សំណង់​ជំរំ​បន្ទាយ សាលា​ហ្វឹកហ្វឺន គ្រឿង​ឧបទ្ទេស​បំរើកា​រងារ និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។
​    ​
​ដោយឡែក​សាលា​វិស្វកម្ម​តេ​ជោ នា​ឆ្នាំ​២០១៤ ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​ការសាងសង់​អគារ ចំនួន​ពីរ​ខ្នង គឺ អគារ​ទីចាត់ការ​សាលា​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់ និង​ឆ្នាំ​២០១៥ សាងសង់​អគារ​សាលប្រជុំ​មួយ​ខ្នង ដែលមាន​ចំណុះ ៥៥០ កន្លែង និង​គម្រោង​ឆ្នាំ​២០១៦ ស្នើសុំ​ជំនួយ​ថវិកា​សម្រាប់​ការសាងសង់​អគារសិក្សា​មួយ​ខ្នង មាន​កម្ពស់​ពីរ​ជាន់​ហើយនឹង​គ្រោង​ឆ្នាំ​២០១៧-២០១៨ ស្នើសុំ​ជំនួយ​បន្ត​កសាង​អគារ​សម្រាប់​សិក្ខាកាម​ស្នាក់នៅ​កម្ពស់​ពី​ជាន់​ចំនួន​ពីរ​ខ្នង​ទៀត​។​
​    ​
​លោក​វរសេនីយ៍ឯក ង្វៀន អា​ញ់​យុង ប្រធាន​អនុ​ព័​ន្ឋ​យោធា​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា និង​វៀតណាម ជា​ប្រ​ទស​មាន​ភូមិ​ផង​របង​ជាប់​គ្នា និង​ធ្លាប់មាន​ប្រ​វត្ថិ​ជួយឧបត្ថម្ភ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រប់​កាលៈទេសៈ​។
​លោក​ប្រធាន​សេនានុព័ន្ធ បាន​បន្តថា រាល់​ជំនួយ​ដែល​កងទ័ព​ប្រជាជន​វៀតណាម បាន​ផ្តល់ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ គឺធ្វើឡើង​តាម​ស្មារតី​អនុស្សរណ​យោគយល់​គ្នា រវាង​ក្រសួងការពារជាតិ​ប្រទេស​ទាំងពីរ​។ កងទ័ព​ប្រជាជន​វៀតណាម នឹង​បន្ត​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ ជា​បន្តបន្ទាប់​ទៀត ដូចដែល​កងទ័ព​ប្រជាជន​វៀតណាម ធ្លាប់បាន​ជួយ​កន្លងទៅ​។ នេះ​បើតាម​ប្រសាសន៍​បញ្ជាក់បន្ថែម ពី​សំណាក់​លោក​វរសេនីយ៍ឯក ង្វៀន អា​ញ់​យុង​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​គណៈអធិបតី​សម្រាប់​ពី​ធី ដែល​ប្រារព្ធ​ឡើង​នៅ​សាលា​វិស្វកម្ម​តេ​ជោ នាឱកាស​នេះ បាន​ថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​បន្ត​កៀក​ស្មា​ជាមួយ​មិត្ត​វៀតណាម ដើម្បី​លើកស្ទួយ​ចំណង​មេត្រីភាព មិត្តភាព សាមគ្គីភាព កិច្ច​ហស​ប្រតិបត្តិការ​ជា​អមតៈ និង​ការជួយ​យិ​ត​យោងគ្នា​ទៅវិញទៅមក លើ​គ្រប់​វិស័យ​។
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងបន្តថា ក្នុង​វិស័យ​កងទ័ព ភាគី​មិត្ត​វៀតណាម បាន​ជួយ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល និង​ផ្តល់​អាហារូបករណ៍​ជាច្រើន ដល់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​កសាង​ប្រភពធនធាន​មនុស្ស លើ​គ្រប់​មុខជំនាញ សំដៅ​លើកកម្ពស់ និង​ពង្រឹងសមត្ថភាព​កងទ័ព​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។ ក្រៅពីនេះ កងទ័ព​ប្រជាជន​វៀតណាម បាន​ជួយឧបត្ថម្ភ​នូវ​សំណង់​អគារ​ជាច្រើន និង​បានផ្តល់​សម្ភារៈ​ការិយាល័យ ឧបករណ៍​បរិក្ខារ​ពេទ្យ មធ្យោបាយ​ដឹកជញ្ជូន សម្ភារៈ និង​ថវិកា​ជាច្រើន ដល់​បណ្តា​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ​។​
​    ​
​ក្នុងឱកាស​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារ​សាលប្រជុំ​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល សារឿន បាន​ក្រើនរំលឹក ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ក្នុង​កងកម្លាំង​វិស្វកម្ម ត្រូវខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា រាល់​សមិទ្ធផល​និង​សម្ភារៈ​ទាំងអស់ ឱ្យបាន​ល្អ​ជាប់​ជាប្រចាំ​និង​ប្រើប្រាស់​ឱ្យចំ​គោលដៅ ដើម្បី​បម្រើឱ្យ​អង្គភាព​របស់ខ្លួន ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​ជូន​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា សង្គមជាតិ​ទាំងមូល​៕

សាលា​វិស្វកម្ម​តេ​ជោ ក្រោម​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​ប្រទេស​ទាំងពីរ កម្ពុជា - វៀតណាម​

សាលា​វិស្វកម្ម​តេ​ជោ ក្រោម​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​ប្រទេស​ទាំងពីរ កម្ពុជា - វៀតណាម​

សាលា​វិស្វកម្ម​តេ​ជោ ក្រោម​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​ប្រទេស​ទាំងពីរ កម្ពុជា - វៀតណាម​