​Man United ត្រៀម​កញ្ចប់​ទឹកប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ទិញ Neymar

កីឡា​៖​យោងតាម​ប្រភពព័ត៌មាន Metro របស់​ចក្រ​អង់គ្លេស​ចុះផ្សាយ​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​រៀបចំ​កញ្ចប់​ថ​វិកា​ចំនួន​១៤៣.៩ លាន​ផោន ប្រហែល ២១៦​លាន​ដុល្លារ ដើម្បី​ទិញ​កីឡាករ Neymar ពី​ក្លិប Barcelona​។​

​      អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប Man United លោក Louis van Gaal បាន​និយាយថា នឹងត្រូវ​ចាយ​ថវិកា ចំនួន​២០០​លាន​ផោន ប្រហែល​៣០០​លាន ដុល្លារ​អាមេរិក ក្នុងការ​នាំយក​កីឡាករ​ខាងលើ​ដើម្បី​ឲ្យ​ទម្រង់​លេង​នៅលើ​ទីលាន​មាន ភាពប្រសើរ​ជាង​មុន​។

ទោះជា​យ៉ាងណា​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​និយាយប្រាប់​ឲ្យ​ដឹងថា រូបគេ​ចង់​លេង​នៅ​អេ​ស្ប៉ា​ញ​ឲ្យ​បាន​ច្រើន​ជាងនេះទៀត​ដោយ​មិន​ចង់ ផ្លាស់ប្តូរ​មកលេង​នៅ​អង់គ្លេស​នោះទេ​។​

​     គួរ​បញ្ជាក់ដែរថា កាលពីពេល​ថ្មី​កន្លងទៅនេះ​ក្លិប Manchester United បាន​បើកភ្លើង​ខៀវ​ឲ្យ​ចាត់ការ​ទូទៅ​លោក Louis van Gaal ទិញយក​កីឡាករ​យ៉ាងតិច​ម្នាក់ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី Top 10 របស់​ពានរង្វាន់ Ballon d’Or” ៕ 

​Man United ត្រៀម​កញ្ចប់​ទឹកប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ទិញ Neymar