PSG មិន​ដាក់​ប្រធាន​ក្រុម Silva ចូល​លេង​ទេ យប់​នេះ

ក្លិប​អ្នក​មាន​បារាំង Paris St-Germain (PSG)នឹងមិន​ដាក់ កីឡាករ​ប្រធាន​ក្រុម Thiago Silva សម្រាប់​ជំនួប​ជាមួយ Shakhtar Donetsk នៅ​យប់​ថ្ងៃ​អង្គារ​នេះឡើយ ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជុំ​ចុងក្រោយ Champions League។

thiago

ខណៈ​វា​គ្មាន​អ្វី​សំខាន់​ក្នុងការ​ប្រកួត​នេះ​សម្រាប់ PSG ព្រោះ​ពួកគេ​បាន​ឈ្នះ​កៅអី​ទៅលេង​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​រួចជាស្រេច និង​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ពូ​ល A បន្ទាប់ពី Real Madrid ។

ដោយឡែក Shakhtar Donetsk ដែល​ទើប​ចាញ់ PSG ៣-០ នៅក្នុង​ដី​ខ្លួន​ឯង អ៊ុយ​ក្រែ​ន​កាលពី​ខែកញ្ញា កំពុង​ប្រឹង​ប្រែង​ប្រជែង ជាមួយ​ក្រុម Malmo សម្រាប់​ចំណាត់​ថ្នាក់​ទី ៣ និង​កៅអី សម្រាប់​ពាន​រង្វាន់ Europa League។

គ្រូបង្វឹក លោក Laurent Blanc បាន​ថ្លែងថា «Thiago Silva លេង​ច្រើន​ពេក​ហើយ និង​ធ្វើ​បានល្អ ដូច្នេះ​រូប​គេ​គួរតែ​ទទួល​បានការ​សម្រាក​ខ្លះ»។

លោក Blanc នឹងធ្វើ​ការ​សម្រេច​ចិត្ត​នៅ​នាទី​ចុង​ក្រោយ​ថា​តើ​ដាក់​កីឡាករ​ណាខ្លះ​ឲ្យ​ចូល​លេង​យប់​នេះ។

លោក​បញ្ជាក់ថា «យើង​មាន​កីឡាករ​ល្អ​មួយចំនួន​ដូចជា Gregory van der Wiel, Marco Verratti, Thiago Motta សុទ្ធតែ​នៅក្នុង​ជម្រើស»។

PSG ជា​ក្លិប​មិន​ដែល​ស្គាល់​រសជាតិ​លើក​ពាន Champions League កំពុង​មាន ១៥ ពិន្ទុ​ឈរ​លើ​កំពូល​តារាង​លីក​បាល់​ទាត់​លំដាប់​កំពូល​របស់​បារាំង Ligue 1៕