Schweinsteiger របស់ Man U រង​ការ​ចោទ​ពី FA

ខ្សែបម្រើ​កណ្តាល​របស់​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ Bastian Schweinsteiger ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ចោទប្រកាន់ ពីបទ​ប្រព្រឹត្ត​អំពើហិង្សា បន្ទាប់ពី​បង្កជម្លោះ ប៉ះទង្គិច​ជាមួយ​កីឡាករ Winston Reid របស់​ក្លិប​ញញួរ​ធំ West Ham United។

united

Schweinsteiger វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​ប្រើ​ដៃ​ឆ្វេង​រុញ​ខ្សែការពារ​របស់ West Ham នេះ ខណៈ​ពួកគេ​ជម្លោះ​គ្នា ពេល​ត្រៀម​ទាត់​បាល់​ពិន័យ Free-kick ក្នុង​នាទី​ទី ៤០ ដែល​លទ្ធផល​បញ្ចប់​ត្រឹម ០-០ ស្មើ​កាលពី​ប្រកួត​ថ្ងៃអាទិត្យ។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ នឹង​ប្រឈម​ការជាប់​ពិន័យ​មិន​ឲ្យ​ចូល​លេង ៣ ប្រកួត​ប្រសិនបើ​រកឃើញ​កំហុស ខណៈកីឡាកររូនេះ មានពេល ១២ ម៉ោង​ដើម្បី​ឆ្លើយតប​ បំភ្លឺ​ចំពោះ​ការ​ចោទ​នេះ៕