Man City ប្រកាស​ចេញថ្លៃ​លុប​ស្នាម​សាក់​ឡូ​ហ្គោ​ក្លិប​ចាស់​ដល់​អ្នកគាំទ្រ

ការ​លក់​ភាគហ៊ុន​ក្លិប Man City ឱ្យ​បរទេស បង្ក​ការ​មិន​ពេញចិត្ត​ដល់​អ្នកគាំទ្រ ក្រោយ​ពី​ដឹង​ថា ក្លិប​ត្រៀម​ប្ដូរ​រូប​ឡូ​ហ្គោ​ថ្មី ខណៈ​ពួក​គេ​មាន​ស្នាម​សាក់​រូប​ឡូ​ហ្គោ​ចាស់ ប៉ុន្តែ​ក្លិប​បាន​បញ្ជាក់​ថា នឹង​ចេញថ្លៃ​លុប​ស្នាម​សាក់​ឱ្យ ។

អ្នកគាំទ្រ​ជា​ច្រើន​រូប​ដែល​សាក់​រូប​ឡូ​ហ្គោ​ចាស់​អស់​រយៈពេល​ជាង​១០​ឆ្នាំ សម្ដែង​ការ​មិន​ពេញចិត្ត ដោយ​នាំ​គ្នា​ដើរ​ជា​ក្បួន​តវ៉ា​នៅ​ជុំវិញ​ទីលាន​ប្រកួត ។ អ្នកនាំពាក្យ​ក្លិប Man City   បាន​ប្រកាស​ថា ក្លិប​រីករាយ​ក្នុង​ការ​ចេញថ្លៃ​លុប​ស្នាម​សាក់ ប្រសិនបើ​មាន​នរណា​ម្នាក់​ចង់​លុប​ស្នាម​សាក់​ចាស់ គឺ​គ្រាន់តែ​ប្រាប់​ឱ្យ​ក្លិប​បានដឹង​មុន​ប៉ុណ្ណោះ ៕