ឃាតករ​មិន​ស្គាល់មុខ​២​នាក់ បាន​ឡើងលើ​កាណូត​កាប់​ប្រហារ​ជនជាតិ​វៀតណាម ជា​ថៅកែ​នេសាទ​ត្រី ម្នាក់​ស្លាប់​នៅពេល​កំពុងធ្វើការ​នេសាទ​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​សញ្ជាតិ​វៀតណាម​ម្នាក់ និង​ជា​ថៅកែ​នេសាទ​ត្រី​ប្រើ​ឧបករណ៍​អូស​អួន ត្រូវបាន​ជន មិន​ស្គាល់មុខ​២​នាក់ ឡើងលើ​កាណូត​កាប់​ប្រហារ​អោយ​រងរបួស​ជា​ទម្ងន់ និង​បាន​ស្លាប់​នៅពេល​ដឹក ដល់​ពាក់​កណ្តាលផ្លូវ បំរុង​យកទៅ​សង្គ្រោះ​នៅ​ម​នី្ទ​រ​ពេទ្យ​ខេត្តកំពង់ឆ្នាំង ដែល​គេ​សង្ស័យថា​ជា​រឿង គុំនំ​ក្នុង​មខ​របរ​នេសាទ​ដូចគ្នា​។ ឃាតកម្ម​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤ និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​បរិបូណ៌ ពេលដែល​បុរសរងគ្រោះ និង​កម្មករ​ស្រី ម្នាក់ទៀត អង្គុយ​នៅលើ​កាណូត​ឌុ​ក​ដឹក​ត្រី​។ ​ ​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ ថៅកែ​នេសាទ​ត្រី​រូបនោះ​មានឈ្មោះ ជ្រិ​ន​យ៉ាំង​ ​កុង អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ សមត្ថកិច្ច​បាន​ដកស្រង់​សំដី ស្ត្រី​ជា​ជន ជាតិ​វៀត​ណា​ម្នាក់​ជា​កម្មករ និង​ជា​សាក្សី​នៅ​កន្លែងកើតហេតុ អោយដឹងថា​៖ មុនពេល​កើតហេតុ បុរស​រង គ្រោះ ដែលជា​ថៅកែ​បាន​ដឹកនាំ​កម្មករ​ទៅ​នេសាទ​ត្រី ដូច​សព្វដង​។ ពេលទៅដល់​កន្លែងកើតហេតុ ក្រុមកម្មករ​ដទៃទៀត​ជាច្រើន​នាក់​បាន​ចេញទៅ​អូស​អួន​ដោយ​ទុក​ថៅកែ​របស់ខ្លួន និង​កម្មករ​ស្រី​ម្នាក់ ទៀត ឈ្មោះ ឡេ ធី​យ៉ុង អាយុ​២២​ឆ្នាំ អោយនៅ​ចាំ​លើ​កាណូត​ឌុ​ក​ធំ ដែលជា​កាណូត​សម្រាប់​ដឹក​ត្រី ។​

​នៅពេល​កើតហេតុ​គឺ​ម៉ោងជាង​៤​ជិត​ភ្លឺ ស្រាប់​តែមាន​កាណូត​មួយគ្រឿង​ទៀត បាន​បើក​មក​ឈប់ ជិត​កាណូត​ជនរងគ្រោះ ដោយមាន​ជន​ពុំ​ស្គាល់មុខ​២​នាក់​បាន​ហក់​ឡើងលើ​កាណូត​ជនរងគ្រោះ និង បាន​និ​យ​ថា​សុំ​ត្រី​ស៊ី​ផង តែ​ពេលនោះ​ជនរងគ្រោះ​ឆ្លើយថា មិនទាន់មាន​ត្រី​ទេ ក៏​ស្រាប់តែ​ជន​ដៃ ដល់ ទាំង​២​នាក់​នោះបាន​កាប់​ប្រហារ​មកលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត បណ្តាលអោយ​រងរបួស ជា​ទម្ងន់ រួច​បាន​ហក់​ឡើង​កាណូត​របស់គេ គេចខ្លួន​ចេញទៅ​វិញ​បាត់ ចំណែក​ស្ត្រី​ជា​កម្មករ​នៅលើ​កាណូត​នោះ គេ​មិន​កាប់​អោយរ​បួស​ទេ​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​ក្រុមកម្មករ​ដឹកយក​ទៅ​សង្គ្រោះ តែ​បាន​ស្លាប់​ពេល​ដឹក​ដល់​ពាក់​កណ្តាលផ្លូវ និង​បាន​ដឹក​សព​ត្រឡប់​ទៅ​លំនៅដ្ឋាន​ក្នុងភូមិ​ឆ្នុកទ្រូ​វិញ ។ ​ ​

​ករណីនេះ​សមត្ថកិច្ច​ជំនាញ​នគរបាល​ខេត្ត និង​ស្រុក​បាន​សហការគ្នា ចុះទៅ​ត្រួតពិនិត្យ​ធ្វើ​កោសល​ពិ​ច្ច័​យ​លើ​ជនរងគ្រោះ​ឃើ ញ​មាន​ស្នាម​កាប់​ត្រូវចំ​៧​កន្លែង មាន​លើ​ក្បាល ខ្នង និង​ដៃ ហើយ​បានដាក់​ការសង្ស័យ​ជំ​ហ៊ាន​ដំបូង​ថា​៖ ជា​រឿង​គំនុំ​ក្នុង​រឿង​ទំនាស់​ក្នុង​មុខរបរ​នេ សាទ ដូចគ្នា ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​​រិ​ទ្ធិ ជ័យ

KA-08-12-2015-01 KA-08-12-2015-02 KA-08-12-2015-03