បុរស​ជនជាតិ​អាល្លឺម៉ង់​ត្រូវ​ចាប់ខ្លួន​ពីបទ​ជួញដូរ​ថ្នាំ​ញឿ​ន​នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ជា​ជនបរទេស​ម្នាក់ ជាប់ចោទ​ពីបទ​រក្សារ​ទុក ចែកចាយ​ថ្នាំញៀន ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​នៅវេលា ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ក្រុម​១០​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ​។​

លោក​វរសេនីយ៍ឯក សាន់ ប៊ុនថន នាយការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​និយាយថា​៖ ដោយមាន​ការសហការ​ណ៍ និង​ក្រោយពី​ការស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់ ករណី​ការរក្សារ​ទុក ចែកចាយ​ថ្នាំញៀន​ខុសច្បាប់​ប្រព្រឹត្តឡើង​ដោយ​ជនជាប់ចោទ​ខាងលើ នា​យប់​ថ្ងៃទី​៦ ខែធ្នូ​នេះ កម្លាំង​របស់លោក ក្រោម​ការដឹកនាំ​ដោយ​លោក​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឆែកឆេរ ទីតាំង​ផ្ទះជួល​មួយកន្លែង និង​ឈានដល់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ជា​ជនបរទេស​។

​លោក​វរសេនីយ៍ឯក សាន់ ប៊ុនថន បាន​បន្តថា​៖ ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ Joschkeroy ជនជាតិ​អាល្លឺម៉ង់ កាន់​លិខិតឆ្លងដែន C4kxlnnx9 ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ក្រុម​១០ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សី​នុ​។ ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន​ថ្នាំញៀន​មេ​តាំ​ហ្វេ​តា​មីន​៤,៤​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២ ថ្នាំ​សម្រាប់​ជំនួយ​ក្នុងការ​រួមភេទ​ចំនួន​ធំ​។ បច្ចុប្បន្ននេះ​សមត្ថកិច្ច កំពុងតែ​សាកសួរ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ជននេះ​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​កម្ពុជា​៕ សមុទ្រ​ខៀវ​ ​

KA-08-12-2015-04 KA-08-12-2015-05 KA-08-12-2015-10 KA-08-12-2015-06 KA-08-12-2015-07 KA-08-12-2015-08 KA-08-12-2015-09