បិសាច ក្រហមគ្រោងចាយ ២១៦លាន ដុល្លារ នាំយក Neymar មកកាន់ Old Traford

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United  កំពុងរៀបចំ កញ្ចប់ថវិកា ចំនួន 143.9 លានផោន  ប្រហែល ២១៦លានដុល្លារ ដើម្បីទិញកីឡាករ Neymar ពីក្លិប Barcelona ។ នេះបើយោងតាម ប្រភពព័ត៌មាន Metro របស់ចក្រអង់គ្លេស ចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ។

គ្រូបង្វឹក និងអ្នកចាត់ការទូទៅលោក Louis van Gaal នឹងត្រូវចាយ ថវិការ ចំនួន២០០លានផោន ប្រហែល៣០០លាន ដុល្លារអាម៉េរិក  ក្នុងការផ្លាស់ប្តូរ កីឡាករខាងមុខ  ធ្វើយ៉ាងណា ដើម្បីឲ្យទម្រង់លេង នៅលើទីលានមានភាពប្រសើរជាងមុន។

ទន្ទឹមជាមួយ នឹងគ្នានេះដែរ Cristiano Ronaldo និង Gareth Bale ត្រូវបានខាង បិសាចក្រហម ល្បួងលួងលោម មកលេងលើទឹកដី Oldtraford នាពេលកន្លងមក ។ ប៉ុន្តែអ្វីដែល ឲ្យចាប់អារម្មណ៍សារជាថ្មី ទៀតនោះ ស្រាប់តែមានសារព័ត៌មាន ជាច្រើនចុះផ្សាយថា ក្លិបបិសាចក្រហម កំពុងរៀបចំថវិការចំនួន 143.9 លានផោន  ប្រហែល២១៦លានដុល្លារ ដើម្បីយក Neymar មកលេងឲ្យខ្លួន។

ទោះជាយ៉ាងវាហាក់ដូចជា លំបាកក្នុងការល្បួង ឲ្យកីឡាករសញ្ជាតិប្រេស៊ីល រូបនេះមកលេងនៅអង់គ្លេស ខណៈដែលកន្លងមក កីឡាកររូបនេះបានប្រាប់ឲ្យដឹងថា ចង់លេងនៅអេស្ប៉ាញច្រើនជាង៕

បិសាច ក្រហមគ្រោងចាយ ២១៦លាន ដុល្លារ នាំយក Neymar មកកាន់ Old Traford