ប្រុសស្អាត Changmin និង Choi Siwon បង្ហោះរូបបង្អូត អ្នកគាំទ្រក្រោយ ចូលហាត់ទាហាន បានមួយខែ

កូរ៉េ៖ ក្រោយចាកចេញពី ប្រភពសិល្បៈបានមួយខែ តារាចម្រៀងនិងជាតារាសម្តែង របស់ Super Junior លោក Choi Siwon  និង Changmin សមាជិករបស់ TVXQ បានបង្ហោះរូបភាព២សន្លឹក ឲ្យអ្នកគាំទ្ររបស់ខ្លួន មានការនឹក រលឹក ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០១៥នេះបានឲ្យដឹងថា តារាចម្រៀងកូរ៉េ២រូប គឺតារា វ័យ២៩ឆ្នាំ Choi Siwon និងលោក Changmin បង្ហាញបង្ហោះរូបភាពពីរសន្លឹកក្នុងទឹកមុខ ញញឹមស្រស់ស្រាយបញ្ជាក់ ការនឹករលឹកទៅកាន់អ្នកគាំទ្ររបស់ពួកគេជាមួយឯកសណ្ឋានទាហាន ដែលសព្វថ្ងៃអ្នកទាំងពីរ កំពុងហ្វឹកហាត់នៅ បន្ទាយ Nonsan ។

តារាសម្រៀងនិងជាតារាសម្តែង Choi Siwon បានចូលហាត់ទាហានយ៉ាងស្ងប់ស្ងាត់ កាលពីខែថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅក្រោយថតបញ្ចប់រឿង "She Was Pretty " តំណាលគ្នាជាមួយតារាវ័យ២៧ឆ្នាំ Changmin របស់ TVXQ ៕

ប្រុសស្អាត Changmin និង  Choi Siwon បង្ហោះរូបបង្អូត អ្នកគាំទ្រក្រោយ ចូលហាត់ទាហាន បានមួយខែ

ប្រុសស្អាត Changmin និង  Choi Siwon បង្ហោះរូបបង្អូត អ្នកគាំទ្រក្រោយ ចូលហាត់ទាហាន បានមួយខែ