អាជ្ញាធរ​ស្រុក​ស្នូល​អំពាវ​នាវ​អ្នក​ពុល​ស្រា​ស​និង​សាច់​ឆ្កែ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ

នៅ​ថ្ងៃ​ទី​៨ ធ្នូ អាជ្ញាធរ​ស្រុក​ស្នូល ខេត្ត​ក្រចេះ អំពាវ​នាវ​ដល់​អ្នក​ពុល​ស្រា​ស​និង​សាច់​ឆ្កែ​កាល​ពី​ថ្ងៃ​ទី៦ ធ្នូ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​មនុស្ស​៥​នាក់​ហើយ បាន​បាត់បង់​ជីវិត។

អភិបាលស្រុក​ស្នូល លោក គង់ គឹមនី ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាងហោច​ណាស់៥នាក់​បាន​ស្លាប់ និង​ជាង ៣០នាក់​ផ្សេង​ទៀត​សន្លប់ ដោយ​សង្ស័យ​ថា​បាន​បរិភោគ​សាច់​ឆ្កែ​ពុល​ថ្នាំ។ រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ដែល​សន្លប់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នូល​បាន​ធូរ​ស្រាល​មួយ​ចំនួន​ហើយ នៅ​សល់​តែ​៩នាក់​ទេ។

ប៉ុន្តែ​លោក គង់ គឹមនី អំពាវ​ដល់​អ្នក​ដែល​ពុល​ដូចគ្នា​ទាំង​អស់ មក​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​ជីវិត។

ករណី​​ស្លាប់​មនុស្ស​៥​នាក់​នេះ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ការ​សង្ស័យ​ជា​បឋម​លើ​ការ​បរិភោគ​សាច់​ឆ្កែ​ពុល​ថ្នាំ ពេល​ពួកគេ​ពិសា​សាច់​ឆ្កែ និង​ស្រា​ស​ក្នុង​ពេល​កំដរ​រោងបុណ្យ​សព។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។