ក្មេងប្រុសអាយុ១៥ឆ្នាំ បបួលនារីវ័យ២៣ឆ្នាំ សតិមិនគ្រប់ ទៅអង្គុយលេង ក្រោយផ្ទះគំរាម រំលោភបានសម្រេច

កណ្តាល ៖ ជនសង្ស័យអាយុ១៥ឆ្នាំម្នាក់ បានលួងលោមយុវតី រងគ្រោះ២៣ឆ្នាំ (មិនគ្រប់លក្ខណៈ) នាំទៅរំលោភ រហូតបានសម្រេច នៅខាងក្រោយផ្ទះ តែត្រូវម្តាយយុវតី រងគ្រោះទៅទាន់ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ នៅម៉ោង ១៥និង០០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុច ព្រៃខាងក្រោយ ផ្ទះជនរងគ្រោះភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្កកណ្ដាល ។

នគរបាលបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះថ ធត អាយុ ២៣ឆ្នាំមានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល ។ (មិនគ្រប់លក្ខណៈ) មុខរបរកសិក ចំណែកជនសង្ស័យ មានឈ្មោះ មាម ស៊ាភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ (ចាប់ឃាត់ខ្លួន) ។

នគរបាលបានបន្តថា កាលពីថ្ងៃទី០៧ខែធ្នូ ឆ្នាំ ២០១៥វេលាម៉ោង ១៥ ជនសង្ស័យ បានបបួលជនរងគ្រោះ ទៅអង្គុយលេងនៅព្រៃខាងក្រោយផ្ទះ ពេលពេលទៅអង្គុយលេងនោះ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះ ភ្លាមនោះជនរងគ្រោះខំប្រឹងរើបំរះដែរ ត្រូវបានជនសង្ស័យ ដាល់មួយដៃ ត្រូវចំមាត់ បណ្តាលឲ្យបែកហូរឈាម រួចមកជនសង្ស័យ បានបន្តសកម្មភាព រំលោភរហូតបានសម្រេច ។

ភ្លាមនោះម្តាយជនរងគ្រោះ ដើរមកដល់ឃើញទាន់ ក៍បានចាប់ជនល្មើស យកមកប្រគល់ឲ្យនគរបាល ប៉ុស្តិ៍លើក ដែក ចាត់ការទៅតាមផ្លូវច្បាប់ នៅវេលាម៉ោង១៩និង៤៩ នាទី ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកំពុងសាកសួរ និងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ៕

ក្មេងប្រុសអាយុ១៥ឆ្នាំ បបួលនារីវ័យ២៣ឆ្នាំ សតិមិនគ្រប់ ទៅអង្គុយលេង ក្រោយផ្ទះគំរាម រំលោភបានសម្រេច