ឆ្នាំ២០១៥ កម្មករជាង ១០០នាក់ស្លាប់ ដោយមច្ចុរាជ តាមដងវិថី

ភ្នំពេញ៖ របាយការណ៍ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៥ ប្រចាំឆ្នាំរបស់បេឡាជាតិ របបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានបង្ហាញថា ក្នុងរយៈពេលមួយឆ្នាំនេះ មានកម្មករ ស្លាប់ចំនួន១៣០នាក់ និងអ្នករងរបួស១,០៦៨នាក់។
 
យោងតាមរបាយការណ៍ខាងលើ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់មកលើកម្មករមានចំនួន ៦,៤៩១ករណី ដោយមានជនរងគ្រោះ សរុបចំនួន ៧,៣៥៧នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣០នាក់ និងរងរបួសចំនួន ១,០៦៨នាក់ គិតជាមធ្យមមានកម្មករ និយោជិត ស្លាប់បាត់បង់ជីវិតច្រើនជាង ១០នាក់ និងរបួសធ្ងន់ច្រើនជាង ៨៩នាក់ ក្នុង១ខែៗ។

មូលហេតុចម្បង នៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្ដាលមកពីកត្តាមនុស្ស (បើកបរហូសល្បឿនកំណត់ដែលមានចែង) មិនគោរពសិទ្ធិអាទិភាព បើកបរក្នុងស្ថានភាពស្រវឹង ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនប្រកាន់ស្ដាំជាដើម៕

ឆ្នាំ២០១៥ កម្មករជាង ១០០នាក់ស្លាប់ ដោយមច្ចុរាជ តាមដងវិថី