បទល្មើសនេសាទ កើតមានយ៉ាង អនាធិបតេយ្យ ស្របពេលមានការ តែងតាំងនាយរង ខណ្ឌរដ្ឋបាល ជលផលបន្ថែម បង្គ្រប់៥រូប

កំពង់ឆ្នាំងៈ បើទោះបទល្មើស នេសាទ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានមន្ត្រីជំនាញ រដ្ឋបាលជលផល បានអះអាងថា មានការថយចុះ គួរអោយកត់សម្គាល់ ប៉ុន្តែតាមការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទ ជាលក្ខណៈគ្រួសារ បានអះអាងថា បទល្មើសនេសាទ បានកើនឡើងជាកំហុក ខណៈត្រូវបានតែងតាំង បន្ថែម នូវនាយរង ខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំង មួយរូបបន្ថែមមទៀត នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ ដែលពិធីតែតាំងនេះប្រព្រឹត្ត ទៅក្រោមវត្តមាន អភិបាលរងខេត្តកំពង់ឆ្នាំង លោក ចេង ញ៉ាន់ តំណាង ប្រតិភូប្រមុខ រាជរដ្ឋាភិបាល លោក អេង ជាសាន្ត ទទួលបន្ទុករដ្ឋបាលជលផល ។

ប្រជានេសាទជាលក្ខណៈ គ្រួសារបានអះអាងនៅព្រឹកថ្ងៃទី០៨ ខែធ្នូនេះ ខណៈអ្នកសារព័ត៌មាន បានចុះទៅ ថតរូបភាពនៅក្នុងដែននេសាទស្រុកកំពង់លែង និងស្រុកជលគិរី ថា បច្ចុប្បន្នមានបទល្មើសនេសាទ កើតមាន យ៉ាងអាណាធិបតេយ្យ ត្រូវប្រជាពលរដ្ឋរិះគន់ថា សមត្ថកិច្ចត្រូវថ្នាំសណ្តំ ។ បទល្មើសនេសាទប្រភេទជនរុញ ប្រមាណជាង១០គ្រឿង និងកាវ ឬយ៉ាំងកាវ ដែលជាឧបករណ៍កែច្នៃបំភាន់ភ្នែក ក្រោមរូបភាពកាវកំពិស ប្រមាណ១១គ្រឿង និងចៃរ៉ារាប់សិបគ្រឿង ព្រមជាមួយមងបង្ក្រាបបីជាន់ កំពុងតែបញ្ចេញសកម្មភាពយ៉ាង អនាធិបតេយ្យ ជាពិសេសធ្វើការនេសាទក្នុងដែនអភិរក្សមេពូជត្រី ដែលជាតំបន់ហាត់ឃាត់ដាច់ខាត ដែលត្រូវ បានការពារយ៉ាងតឹងរឹងនោះ សកម្មភាពនេសាទទាំងនេះ គេមិនទាន់ឃើញមានសមត្ថកិច្ចណាមួយ ចេញមុខ បង្ក្រាបអោយមានប្រសិទ្ធិភាពនៅឡើយទេ ។ ករណីខាងលើនេះត្រូវាបនគេទម្លាយអោយដឹងថា មានការបើក ភ្លើងខៀវពីមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធថ្នូរនិង ប្រាក់ក្រោមតុ ដោយមានអ្នករត់ការច្បាស់លាស់ ជួបប្រាស្រ័យ ទាំក់ទងគ្នា យ៉ាងស្អិតរមួត ។

តាមប្រភពបានបង្ហើបអោយដឹងថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សោម ភិរុណ បានទទួល លាភសក្ការៈច្រើនជាងគេ ដែលបទល្មើសនេសាទទាំងនោះ ដោយក្នុងមួយទូកៗចំណាយលុយបង់ អោយ គ្រប់សមត្ថកិច្ចពាក់ព័ន្ធដែលចុះទីតំបន់នោះ ទើបគេពុំទាន់ឃើញមានសមត្ថកិច្ច ណាមួយចេញមុខ បង្ក្រាប បែបនេះ។ វត្តមាន សកម្មភាពនេសាទល្មើសច្បាប់ទាំងនេះ បានកើតឡើងនៅចំណុច កោះក្រញ៉ាន បាយក្រៀម សាច់ស្ពៃ ក្បាលកោះចោរ កោះក្អែក ដូនវៀត ជាដើម ជាពិសេសពួកគេបានលួយចឆ្មក់ធ្វើការនេសាទ ជារៀង រាល់ថ្ងៃក្នុងដែនអភិរក្សត្រីមេពូជផងដែរ។

ខណៈដែលឆ្នាំ២០១៥នេះ ទឹកទន្លេមានស្ថានភាពតូចមិនបានជនលិចខ្នងកោះ និងតំបន់ព្រៃរនាមមួយចំនួន ជាហេតុធ្វើអោយ ត្រីមិនអាចចរាចរណ៍ចូលពងកូនបាន ស្របពេលដែលមានបទល្មើសគ្រប់ប្រភេទ កំពុងកើត ឡើងយ៉ាងគគ្រឹកគគ្រេងបែបនេះ ប្រជានេសាទលក្ខណៈគ្រួសារកំពុង មានការព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះ ពាល់ដល់ការបាត់បង់ប្រភពធនធានមច្ឆាជាតិ ដែលជាប្រភពត្រីទឹកសាបតែមួយគត់នកម្ពុជា។ ប្រភពពីមន្ត្រី ជំនាញជលផលថ្នាក់តូចតាចម្នាក់បាននិយាយអោយដឹងថា ការនេសាទខុសច្បាប់ប្រព្រឹត្ត ទៅបានបែបនេះ នរណាៗក៍យកលុយដែរ រាប់ទាំងប៉ូលីស យោធា ប៉េអឹម សហគមន៍នេសាទ ក៍ដូចជាអាជ្ញាធរស្រុកមួយ ចំនួតូចផងដែរ បែរជាដាក់កំហុសអោយតែមន្ត្រីរដ្ឋបាលជលផលតែម្នាក់ទៅវិញ។

នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ អ្នកយកព័ត៌មាន បានទូរស័ព្ទទំនាក់ទំនង លោក អ៊ូ សោភណ្ឌ នាយ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ត្រូវបានតែតាំងជានាយរងខណ្ឌនៅព្រឹកថ្ងៃទី៨ ខែធ្នូ នេះ បានអោយដឹងថា ករណីខាងលើលោកបដិសេធទាំងស្រុងដោយបញ្ជាក់ថា ខ្លាចលោអ្នកសារពត៌មានជួប និងការនេសាទចៃរ៉ាដែល ជាឧបករណ៍នេសាទលក្ខណៈគ្រួសារ ប៉ុន្តែអាចខុសបច្ចេកទេសបន្តិចបន្តួច មិនមែនជាករណីមងបង្ក្រាប ៣ជាន់ឡើយ ។ ដោយឡែក លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានអះអាងថាមិនមាន ករណីបទល្មើសកាវ ឬយ៉ាំងកាវ និងឧបករន៍ជនរុញទេ ករណីនេះលោកទទួលបានព័ត៌មាន ហើយប៉ុន្តែពិនិត្យ ជាក់ស្តែងមិនឃើញឡើយ ។

ទោះមានការអះអាងពីជំនាញរដ្ឋបាលជលផលខាងលើ ភាពជាក់ស្តែងដែលអ្នកយកព័ត៌មាន បានចុះយក រូបភាពផ្ទាល់បានបញ្ជាក់ថាបទល្មើសនេសាទនៅក្នុងដែននេសាទកំពង់ឆ្នាំង មានពិតប្រាកដ មិនអាចប្រកែក បានឡើយ អ្នកយកព័ត៌មានយើងហ៊ានចង្អុលបង្ហាញ ប្រសិនបើសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបពិតប្រាកដ ។

គួររម្លឹកថា បទល្មើសនេសាទប្រភេទមងបង្ក្រាបបីជាន់កាលពីឆ្នាំ២០១៤កន្លងទៅ លោក សោម ភារុណ នាយ ខណ្ឌជលផលបច្ចុប្បន្នគឺអ្នករត់ការឡោប៊ីថ្នាក់លើ ក្រោមរូបភាពនេសាទសាកល្បង ដោយទទួលបានថវិកា យ៉ាងសន្ធឹកសន្ធាប់ប៉ុន្តែលោក សោម ភារុណ ត្រូវបានឡើងជានាយខណ្ឌរដ្ឋបាលជលផល ដោយសារតែ លោកចេះអែបអប អោបដៃជើងប្រតិភូប្រមុខរាជរដ្ឋាភិបាល លោក អេង ជាសាន្ត ទទួលបន្ទុករដ្ឋបាល ជលផលកម្ពុជាបច្ចុប្បន្ន ។

ការចោទប្រកាន់ខាងលើត្រូវបានលោក សោម ភារុណ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រាប់អ្នក យកព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះយ៉ាងខ្លីថាលោកកំពុងតែជួបជាមួយនិង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង មានការចាំបាច់ ៕

បទល្មើសនេសាទ កើតមានយ៉ាង អនាធិបតេយ្យ ស្របពេលមានការ តែងតាំងនាយរង ខណ្ឌរដ្ឋបាល ជលផលបន្ថែម បង្គ្រប់៥រូប

បទល្មើសនេសាទ កើតមានយ៉ាង អនាធិបតេយ្យ ស្របពេលមានការ តែងតាំងនាយរង ខណ្ឌរដ្ឋបាល ជលផលបន្ថែម បង្គ្រប់៥រូប

បទល្មើសនេសាទ កើតមានយ៉ាង អនាធិបតេយ្យ ស្របពេលមានការ តែងតាំងនាយរង ខណ្ឌរដ្ឋបាល ជលផលបន្ថែម បង្គ្រប់៥រូប