បងប្អូន​ប្រុស​ស្រី​សម្រេចចិត្ត​ប្តូរ​ភេទ​គ្នា ក៏​ព្រោះតែ​……..​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​មួយទៀត​ហើយ ​ដែល​បានកើត​ឡើង​នៅលើ​គ្រួសារ​មួយ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ដោយ​សមាជិកគ្រួសារ​នេះ​មាន លោក បេ​ត (Beth) ជា​មេ​គ្រួសារ និង ភរិយា​របស់លោក​ឈ្មោះ ម៉ឺ​ហ្គា​រី​ធី (McGarrity) ។ ប្តី​ប្រពន្ធ​មួយគូ​ខាងលើនេះ​បាន​ជួប​សេចក្តី​កង្វល់​យ៉ាង​ធំធេង​ ដោយ​​សព្វថ្ងៃនេះ​ពួកគាត់​មានកូន​ពីរ​នាក់​រួចហើយ​ ប៉ុន្តែ​កូន​ទាំងពីរ​នាក់​របស់​ពួកគាត់​នោះ​ហាក់ដូចជា​មិនទាន់​សមប្រកប​ទៅនឹង​ចិត្ត​បន្តិច​ណា​ឡើយ ។​

អ្នកស្រី ម៉ឺ​ហ្គា​រី​ធី ដែល​ត្រូវជា​ម្តាយ​របស់​កូន​ទាំងពីរ​នាក់​នោះបាន​រៀបរាប់​ប្រាប់​គេហទំព័រ Good Housekeeping កាលពីពេល​ថ្មីៗ​នេះ​ថា អ្នកស្រី​មានកូន​ពីរ​នាក់​ប្រុស​ម្នាក់ និង ស្រី​ម្នាក់ ហើយ​កូនប្រុស​ច្បង​របស់​អ្នកស្រី​មាន​ឈ្មោះថា រ៉ូ​ស ម៉ឺ​ហ្គា​រី​ធី​(Russ McGarrity) និង ​កូនស្រី​ពៅ​ឈ្មោះ អេ​លី ម៉ឺ​ហ្គា​រី​ធី (Aly McGarrity) ។ អ្នកស្រី​បន្តថា កាលពី​កូនស្រី​របស់គាត់ អេ​លី មាន​អាយុ ៣ ឆ្នាំ នាង​ចូលចិត្ត​ធ្វើ​ឫកពា​ដូចជា​ក្មេងប្រុស ហើយ​តែងតែ​ចូលចិត្ត​ចេញមក​ខាងក្រៅ​លេង​បាល់​ជាមួយ​ក្មេងប្រុស​ឯទៀត ចំណែកឯ​បងប្រុស​រប​ស់​នាង​ឈ្មោះ រ៉ូ​ស បែ​ជា​ចូលចិត្ត​តុបតែង​ខ្លួន​ជាមួយនឹង​រ៉ូ​ប​ដូច​ក្មេងស្រី​ទៅវិញ ។

អ្នកស្រី ម៉ឺ​ហ្គា​រី​ធី បាន​បន្តទៀតថា អ្នកស្រី និង ស្វាមី​បានដឹង​ដែរ​ថា កូន​របស់​ពួកគាត់​ទាំងពីរ​នាក់​ពិតជា​មាន​ចរិត​ឫកពា​ខុសពី​ប្រក្រតី​ពិតមែន ប៉ុន្តែ​គាត់ និង ស្វាមី​ហាក់ដូចជា​មានចិត្ត​បារម្ភ​ទៅលើ​កូនប្រុស​ខ្លាំង​ជាង ហើយ​ពួកគាត់​ទាំងពីរ​ចាប់ផ្តើម​បាក់​ទឹកចិត្ត​បន្តិច​ម្តងៗ​ដោយ​មិនដឹង​ធ្វើយ៉ាងណា​ទើប​អាច​កែប្រែ​និស្ស័យ​កូន​ទាំងពីរ​នាក់​នេះ​បាន ។

អេ​លី ផ្ទាល់​បាន​និយាយថា នាង​តែងតែ​ព្យាយាម​កាត់បន្ថយ​ឫកពា​ណា​ដែល​មើលទៅ​មាន​លក្ខណៈ​ដូចជា​ប្រុស ប៉ុន្តែ​នាង​នៅតែ​មិនអាច​ធ្វើបាន ក្រោយមកទៀត​នាង​បាន​ស្រាវជ្រាវ​ឃើញ​ពី​របៀប​ដែល​អាច​វះកាត់​ប្តូរ​ភេទ​ពី​ប្រុស​ទៅ​ស្រី ពី​ស្រី​ទៅ​ប្រុស​បាន​ដោយ​គ្មាន​គ្រោះថ្នាក់​ទើប អេ​លី ហ៊ាន​ធ្វើ​អ្វីដែល​នាង​ចង់​ធ្វើ ព្រោះ​នាង​គិតថា​ជាតិ​នេះ​នាង​កើតមក​ខុស​ភេទ​ដូចនេះ​នាង និង ផ្លាស់ប្តូរ​វា​នៅ​ថ្ងៃ​ណាមួយ ។

អេ​លី គឺជា​ក្មេងស្រី​ម្នាក់​ដែល​ក្លាហាន នាង​ហ៊ាន​ប្រឈមមុខ​គ្រប់យ៉ាង​ដើម្បី​ចង់​ក្លាយទៅជា​មនុស្ស​ប្រុស​ពេញលក្ខណៈ ដូចនេះ ​នាង និង បងប្រុស​របស់​នាង​ឈ្មោះ រ៉ូ​ស បាននាំគ្នា​ប្រាប់​ការពិត​ទៅដល់​ឪពុកម្តាយ​របស់​ពួកគេ​ពីរ​បី​ថ្ងៃមុន​ពិធី​ខួបកំណើត​វ័យ ១៥ ឆ្នាំ​ របស់ អេ​លី ចូលមក​ដល់ ដោយ​ទទួលស្គាល់ថា​ខ្លួនគេ​ទាំងពីរ​នាក់​បងប្អូន​គឺជា​មនុស្ស​ខ្ទើយ​ពិតប្រាកដ​មែន ។ អ្នកស្រី ម៉ឺ​ហ្គា​រី​ធី បាន​រៀបរាប់​ទៀតថា ពីរ​បី​ថ្ងៃក្រោយ​បន្ទាប់ពី​ពិធី​ខួបកំណើត​ចប់សព្វគ្រប់ អេ​លី និង រ៉ូ​ស បាននាំគ្នា​ទៅ​មន្ទី​រ​ពេទ្យ​វះកាត់​ដើម្បី​ប្តូរ​ភេទ​ទាំងពីរ​នាក់​បងប្អូន​ចាប់តាំងពី​ពេលនោះ​មក ។

បច្ចុប្បន្ននេះ រ៉ូ​ស មាន​អាយុ ២០ ឆ្នាំ ហើយ​គេ​ថែមទាំង​ទទួលបាន​ឈ្មោះ​ថ្មី​ថា រ៉ៃ (Rai) ចំណែកឯ អេ​លី វិញ​មាន​អាយុ ១៧ ឆ្នាំ នាង​ក៏បាន​ទទួល​ឈ្មោះ​ថ្មី​ដូចគ្នា​ដែរ ដោយ​គេ​តែងតែ​ហៅ​ឈ្មោះ​នាង​ថា ហ្គា​វិ​ន (Gavin) ។ អ្នកស្រី ម៉ឺ​ហ្គា​រី​ធី ដដែល​បាន​បន្តថា ទោះបីជា​ក្នុងពេល​ឥលូវ​នេះ​កូនប្រុស​ស្រី​របស់គាត់​បាន​កែប្រែ​ភេទ​រួចរាល់​ហើយ​យ៉ាងណាក្តី ក៏​ពួកគាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នៅតែ​ស្រឡាញ់​កូន​ទាំងពីរ​នាក់​នោះ​គ្មាន​កែប្រែ​ចិត្ត​បន្តិច​ណា​ឡើយ ៕ កុសល​
​