នគរបាលចម្រុះខេត្តសៀមរាបចុះឆែក​ឆេរ​ឱសថ​ស្ថាន​គ្មាន​ច្បាប់​មួយ​កន្លែង​ក្នុង​ស្រុក​ក្រឡាញ់

ខេត្ត​សៀមរាប​ ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បានចុះ​ឆែកឆេ​រឱសថស្ថាន​គ្មាន​ចុះបញ្ជី​ការ​មួយកន្លែង​ ​​​ជ្រក​ក្រោម​យីហោ​(​សមាគម​ន៍​គ្រូពេទ្យ​គុណធម៌ កម្ពុជា ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ទី​​០៨ ​ធ្នូ​​២០១៥ ក្នុងភូមិកំពង់​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ​ដោយឃាត់ខ្លួន​ស្ត្រី​ម្នាក់ជា​ម្ចាស់​ទីតាំង ជនជាតិ​ចិន និង​អ្នកបកប្រែ​ភាសារ​ចិន​ម្នាក់​​ ដកហូត​​​វត្ថុ​តាង​រួម​មាន​ថ្នាំ​គ្រាប់​ចម្រុះ​ចំនួន​១០៣​មុខ ស្មើនឹង​១៤១.៨១១​គ្រាប់ និង​ស៊ី​រ៉ូ​ម​ចំនួន​៣២៣​ដប ។

​ប្រត្តិបត្តិការ​ចុះ​ឆែកឆេរ​នេះ​ដឹកនាំ​ដោយ​លោក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ព្រមទាំង​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​ក្រឡាញ់បាន​​ ​។

​បច្ចុប្បន្ន​ម្ចាស់​ទីតាំង ត្រូវ​​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សណុំ​រឿង​ឆ្លង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សិនទើប​សម្រេច ៕