ពលរដ្ឋ​សហគមន៍​ដីធ្លី ហែ​ក្បួន​សុំ “​យុត្តិធម៌ ១៥” ដើម្បី​អបអរ​សិទ្ធិមនុស្ស ១០ ធ្នូ​

បន្ទាយមានជ័យ: ពលរដ្ឋសហគមន៍ដីធ្លី ក្នុងខេត្តបន្ទាយមានជ័យ បានហែក្បួនសុំ"យុត្តិធម៌១៥"ដើម្បីអបអរសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូដោយជួបជុំនៅម្តុំមាត់ស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣

សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយរំសាយនៅថ្ងៃត្រង់ថ្ងៃទី៧ ធ្នូ ២០១៥ដដែល។
   
ជាមួយនឹងអត្ថន័យរំលឹក និងលើកកម្ពស់សិទ្ធិមនុស្ស កាន់បដា ទង់ជាតិកម្ពុជាទង់អង្គការសហប្រជាជាតិ

ពាក់មួកស្លឹកត្នោត និងបូសរសេរថា "យុត្តិធម៌១៥" ជាដើម។ មីក្រូ និងតន្ត្រី របាំឆៃយ៉ាំក៏មានលេងកំដពិធីជួបជុំនោះផងដែរ។
 
គេបានស្រែកសុំរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បង្កើនការរកដំណោះស្រាយដីធ្លីដោយយុត្តិធម៌

អោយបានឆាប់។ គេបានអរគុណដល់អាជ្ញាធរ សមត្ថកិច្ច ដែលអនុញ្ញាតអោយហែនិងប្រារព្ធកម្មវិធីនេះ។
    
លោក ភុន ឈិន អ្នកសម្របសម្រួលសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យនិយាយថា កម្មវិធីនេះ ពុំមានអង្គការ ឬអ្នកណាដឹកនាំទេ។

តែជាការរៀបចំរួមរវាងសហគមន៍ពលរដ្ឋមានទំនាស់ដីធ្លីនានា មកពីស្រុកម៉ាឡៃក្រុងប៉ោយប៉ែត

ស្រុកព្រះនេត្រព្រះ អូរជ្រៅ និងថ្មពួក ព្រមទាំងអង្គការ សមាគមចំនួន១៥ ក្នុងខេត្ត។
   
លោក វ៉ន់ ពៅ ប្រធានសមាគមឯករាជសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចូលរួមក្បួនបានកាន់មីក្រូស្រែក

ហើយមានការបន្ទរ និងលើកដៃសុំ "យុត្តិធម៌ឆ្នាំ២០១៥" និងតទៅ។ ក្រុមអ្នកចូលរួមបានសុំអាជ្ញាធរ សមត្ថកិច្ច ជួយដោះស្រាយទំនាស់ដីធ្លីដោយយុត្តិធម៌។ សុំកុំមានការចាប់ចង ដាក់គុក

កុំមានការធ្វើទុក្ខបុកម្នេញលើពលរដ្ឋតវ៉ារឿងដីធ្លីពីអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងព្រោះថា អនុសាសន៍សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលថ្លែងថានឹងមិនអោយពលរដ្ឋណា ត្រូវចាប់ខ្លួនដោយសារតែទំនាស់និងតវ៉ារឿងដីធ្លីនោះឡើយ។
   
មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ច ដែលតាមឃ្លាំមើលក្បួន និងសន្តិសុខពិ​ធីនោះនិយាយថា  អាជ្ញាធរចូលរួមគោរពសិទ្ធិមនុស្សនិងដោះស្រាយកង្វល់ទាំងឡាយរបស់ពលរដ្ឋ៕

ពលរដ្ឋ​សហគមន៍​ដីធ្លី ហែ​ក្បួន​សុំ "​យុត្តិធម៌ ១៥" ដើម្បី​អបអរ​សិទ្ធិមនុស្ស ១០ ធ្នូ​

ពលរដ្ឋ​សហគមន៍​ដីធ្លី ហែ​ក្បួន​សុំ "​យុត្តិធម៌ ១៥" ដើម្បី​អបអរ​សិទ្ធិមនុស្ស ១០ ធ្នូ​
ពលរដ្ឋ​សហគមន៍​ដីធ្លី ហែ​ក្បួន​សុំ "​យុត្តិធម៌ ១៥" ដើម្បី​អបអរ​សិទ្ធិមនុស្ស ១០ ធ្នូ​