អភិបាលក្រុង​ប៉ោយប៉ែត​រៀបចំ​អាង​អូរ​ខៃ​ដន​តំបន់​ទេសចរណ៍​កម្សាន្ត​ទីក្រុង​ស្អាត​

បន្ទាយមានជ័យ: លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បង្ហាញ​ការរៀបចំ​អាង​អូរ​ខៃ​ដន ទៅជាតំបន់​ទេសចរណ៍ សម្រាប់​ភ្ញៀវ​បរទេស​ដែល​ឆ្លង​​កាត់​ផ្លូវជាតិ​លេខ​៥ ចូលមក​ទស្សនា​កម្សាន្ត​ជិះទូក ទារ​ទឹក​មាន​ខ្ស​ល់​អាកាស​ល្អ​បរិស្ថាន​ទីក្រុង​ស្អា​តមរ​ណី​យ​ដ្ឋា​នស្អាត​កាល​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៥​ស្ថិតនៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​ង៉ោ ម៉េង​ជ្រួ​ន​អភិបាលក្រុង​ប៉ោយប៉ែត បាន​ប្រាប់​សារពត៌មាន​កាល​ថ្ងៃទី​៨​ខែធ្នូនិយាយថាៈ​ទីក្រុង​ប៉ោយប៉ែត​មាន​រៀបចំ​រដ្ឋបាល​ក្នុងការ​ប្រឡងប្រណាំង​ប្រជែង​ជាមួយ​ទីក្រុង​ស្អាត​តាម​ខេត្ត​នានា​សម្រាប់​យក​កូ​លាប​រំដួល​ឲ្យ​បាន​៣​ទង ឆ្នាំ​២០១៦រដ្ឋបាល​ក្រុង​ខិតខំ ប្រឹងប្រែង​យកចិត្តទុកដាក់​កែលំអ​ក្រុង​ផ្លូវដី ទៅ​ផ្លូវ​បេតុង ។

​ចំណែក​អាង​អូរ​ខៃ​ដន​របស់​កុក​អាន​សម្រាប់​ស្តុ​ប​ទឹក​ទុក​ប្រើប្រាស់​និង​ចែកចាយ​ក្រុងប៉ោយប៉ែត​ហើយ​ទុកជា​តំបន់​ភ្ញៀវ​ទេសចរណ៍​កម្សាន្ត​។​

​លោក​ង៉ោ​ម៉េង​ជ្រួ​ន​បាន​និយាយថាៈ​ការប្រឡងប្រណាំង​៩០%​រចនាសម្ព័ន្ធ​លើផ្លូវ​ថ្នល់បេតុង​ក្នុង​ក្រុង ប្រជាពលរដ្ឋ​បាន​ចូលរួម​ទន់​ថវិកា​១០០%​អាជ្ញាធរ​​ដែនដី​ដើរតួនាទី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​។​អាជ្ញាធរ​ការស្ថាបនា​ផ្លូវដី ភក់​ខ្លាយ​ទៅ​ផ្លូវ​បេតុងការស្ថាបនា​ប្រព័ន្ធ​លូ​ការពារ​ស​មិ​ទិ្ធ​ផល​។​​ចំណែក​ដឹកទំនិញ​ត្រី សាច់​ម្ចាស់ថៅកែ​កិច្ចសន្យា​ត្រី ប្រហុក​ត្រូវ​មានការ​វេច​ខ្ចប់​មិន​ឲ្យ​ហូរ​ទឹកធ្លាក់​ចុះ​ឡើយ​៕R​

អភិបាលក្រុង​ប៉ោយប៉ែត​រៀបចំ​អាង​អូរ​ខៃ​ដន​តំបន់​ទេសចរណ៍​កម្សាន្ត​ទីក្រុង​ស្អាត​

អភិបាលក្រុង​ប៉ោយប៉ែត​រៀបចំ​អាង​អូរ​ខៃ​ដន​តំបន់​ទេសចរណ៍​កម្សាន្ត​ទីក្រុង​ស្អាត​