ផ្ទុះ​ឆេះ​រថយន្ត​តូច ១​គ្រឿង នៅមុខ​មជ្ឈមណ្ឌល​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ពុំមែន​ជា​អំពើ​បំផ្ទុះ​ភេរវកម្ម​ទេ​

បន្ទាយមានជ័យ: មន្ត្រី​សមត្ថកិច្ច​អះអាងថា ការផ្ទុះ​ឆេះ​រថយន្ត​តូច ១​គ្រឿង នៅមុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​មជ្ឈមណ្ឌល​រដ្ឋបាលខេត្ត គយ សណ្ឋាគារ ធនាគារ និង​និវេសនដ្ឋាន​ខេត្ត កាលពី​ថ្ងៃទី​៧ ខែធ្នូ គឺជា​ឧ​ប​ទ្ទ​ហេតុ​បង្ក​ពី​បច្ចេកទេស​រថយន្ត​។ វា​ពុំមែន​ជា​អំពើ​បំផ្ទុះ​ភេរវកម្ម​អី​នោះទេ​។​

​ការពន្យល់​ដូច្នេះ បាន​កើតឡើង​មួយថ្ងៃ ក្រោយពី​មាន​បណ្តាញ​សង្គម​ខ្លះ បាន​ប្រដូច​ការផ្ទុះ​ឆេះ​រថយន្ត​នេះ ភ្ជាប់​ទៅ​ព្រឹត្តិការណ៍​បំផ្ទុះ​បែប​ភេរវកម្ម នៅ​ប្រទេស​ខ្លះ ក្នុង​ពិភពលោក ដូចជា នៅ​ក្រង​អា​ដែន ប្រទេស​យ៉េ​ម៉ែន ដែល​សម្លាប់​អភិបាលក្រុង នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​អ៊ីរ៉ាក់ ជាដើម​។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង ៨ និង ២០ នាទី ព្រឹក​នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ មាន​ករណី​ផ្ទុះ​ឆេះ​រថយន្ត​កាមរី​គូទ​ស្វិត​មួយគ្រឿង ពណ៌​ស បណ្ដាល​ឲ្យ​មានការ​ស្ទះចរាចរណ៍​ជិត ១​ម៉ោង​។​

​ភ្លាមៗ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ ២​គ្រឿង​របស់​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា​។ ពោលគឺ​មិនអោយ​រថយន្ត​ឆេះ​អស់​នោះឡើយ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​នោះ ពាក់​ស្លាក​លេខ កណ្ដាល 2A-2445 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡុង ឌី ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។

​នៅ​មុនពេល​កើតហេតុ រថយន្ត​នេះ បើក​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ក្រុង​ប៉ោយប៉ែត លុះដល់​មុខ​បន្ទាយ​ប៉េអឹម​ខេត្ត និង​ក្បែរ​មជ្ឈមណ្ឌល​រដ្ឋបាល សណ្ឋាគារ និង​ធនាគារ​ខាងលើ រថយន្ត​ក៏​ផ្ទុះ​ឆេះ​ដោយសារ​បញ្ហា​ប្រព័ន្ធ​ភ្លើង​ក្នុង​ម៉ាស៊ីន​។​

​ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​កម្លាំង​អាវុធហត្ថ និង​នរគ​បាល​យ៉ាងច្រើន ចេញមក​អន្តរាគមន៍​សង្គ្រោះ ហើយ​ប្រញាប់ប្រញាល់​សម្អាត​ទីកន្លែង​អោយ​វិល​ទៅ​ប្រក្រតី​វិញ​៕