ក្មេងប្រុសអាយុ១៥ឆ្នាំ បបួលនារី វ័យ២៣ឆ្នាំ សតិមិនគ្រប់ ទៅអង្គុយលេង ក្រោយផ្ទះគំរាម រំលោភបានសម្រេច

កណ្តាល៖ ជនសង្ស័យអាយុ១៥ឆ្នាំម្នាក់ បានលួងលោមយុវតី រងគ្រោះ២៣ឆ្នាំ (មិនគ្រប់លក្ខណៈ) នាំទៅរំលោភ រហូតបានសម្រេច នៅខាងក្រោយផ្ទះ តែត្រូវម្តាយយុវតី រងគ្រោះទៅទាន់ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ នៅម៉ោង ១៥និង០០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុច ព្រៃខាងក្រោយ ផ្ទះជនរងគ្រោះភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្កកណ្ដាល ។

នគរបាលបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះថ ធត អាយុ ២៣ឆ្នាំ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល ។ (មិនគ្រប់លក្ខណៈ) មុខរបរកសិករ ចំណែកជនសង្ស័យ មានឈ្មោះ មាម ស៊ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ (ចាប់ឃាត់ខ្លួន) ។

នគរបាលបានបន្តថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១៥ ជនសង្ស័យបានបបួលជនរងគ្រោះ ទៅអង្គុយលេងនៅព្រៃខាងក្រោយផ្ទះ ពេលពេលទៅអង្គុយលេងនោះ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ ខំប្រឹងរើបំរះដែរ ត្រូវបានជនសង្ស័យ ដាល់មួយដៃត្រូវចំមាត់ បណ្តាលឲ្យបែកហូរឈាម រួចមកជនសង្ស័យ បានបន្តសកម្មភាព រំលោភរហូតបានសម្រេច ។

ភ្លាមនោះម្តាយជនរងគ្រោះ ដើរមកដល់ឃើញទាន់ ក៍បានចាប់ជនល្មើស យកមកប្រគល់ឲ្យនគរបាល ប៉ុស្តិ៍លើក ដែក ចាត់ការទៅតាមផ្លូវច្បាប់ នៅវេលាម៉ោង១៩និង៤៩នាទី ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ក្មេងប្រុសអាយុ១៥ឆ្នាំ បបួលនារី វ័យ២៣ឆ្នាំ សតិមិនគ្រប់ ទៅអង្គុយលេង ក្រោយផ្ទះគំរាម រំលោភបានសម្រេច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត