តារា​សម្តែង រូ ចាន់​ដា​រ៉ា ត្រូវគេ​ប្រមាថ​ថា​មិន​ស្មើ​ស្រីខូច​

​តារា​ស្រី​វ័យក្មេង​ចំណូល​ថ្មី​ដែល​ល្បី​ក្នុង​ការសម្តែង​វីដេអូ​ខារ៉ាអូខេ និង ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួន រូ ចាន់​ដា​រ៉ា ហៅ ស្រី​លាភ ថ្មីៗ​នេះ​នាង​ត្រូវបាន​ទទួលរង​ការជេរប្រមាថ​មើលងាយ​ពី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ Gime Huy ដែលថា​នាង​ជា​ស្រី​ឆ្កួត​នឹង​សម្រស់​ខ្លួនឯង ហើយ​ថែមទាំង​ប្រើពាក្យ​ថា​«​មិន​ស្មើ​ស្រីខូច​»​ថែមទៀត ។​ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Gime Huy បាន​បង្ហោះ​រូបថត​នារី​ម្នាក់​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​តារា​សម្តែង​ល្បី​គួរសម​ក្នុង​វិស័យ​សម្តែង​វីដេអូ​ខារ៉ាអូខេ​គឺ ស្រី​លាភ ដែល​នៅ​ពីលើ​រូបថត​របស់​នាង​មាន​សរសេរថា «​ឈប់​និយាយ​ទៅ​ថា​ហាង​ផ្ទះ​ត្រាវ​ជា​របស់​នាង​ខ្មាស​ឆ្កែ ព្រោះ​នាង​មិនដែល​បំពេញ​តួនាទី​ជា​ម្ចាស់​ហាង​ដ៏​ល្អ​ទេ ។ នាង​ឆ្កួត​នឹង​សម្រស់​ខ្លួនឯង ភ្លេចខ្លួន​ថា​ជា​អ្វី​មកពីណា ។ សុខចិត្ត​យក​ស្រីខូច​ធ្វើ​សង្សារ កុំ​ឱ្យគេ​ដៀល​ថា​សង្សារ​មិន​ស្មើនឹង​ស្រីខូច​»​។ ក្នុងន័យនេះ​គឺជា​ការជេរប្រមាថ​មួយ​យ៉ាង​ចាស់ដៃ​ដែល​ធ្វើឱ្យ​នារី​គ្រប់រូប​មិនអាច​ទទួលយកបាន ។

ទាក់ទង​នឹង​ការជេរប្រមាថ​ឥត​សំចៃមាត់​ពី​សំណាក់​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​នេះដែរ ខាង​ស្រី​ស្អាត រូ ចាន់​ដា​រ៉ា តួឯក​ស្រី​ក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ​«​មនុស្ស​អត់​ចិត្ត​»​ដែល​ច្រៀង​ដោយ សយ រតនៈ និង ជា​ពិធីករ​ផ្សព្វផ្សាយ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ឯណោះ​វិញ​ដូចជា​មិនទាន់មាន​ប្រតិកម្ម​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​នៅឡើយ ប៉ុន្តែ​គួរឱ្យ​កត់សម្គាល់ឃើញ​ផងដែរ​ថា នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែលមាន​ឈ្មោះ Roxy Leap បានសរសេរថា «​ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ អ្នកណា​សាង អ្នកនឹង​ទទួល នេះ​ជាស​ម្តី​ដែល​ម៉ាក់​ខ្ញុំ​តែងតែ​ប្រាប់ ពេលខ្លះ​ឆ្កែ​វា​កំពុង​ឆ្កួត កុំ​យក​ខ្លួន​ទៅ​បៀត​…»​។ ដែល​នេះ​ហាក់បីដូចជា​ការឆ្លើយតប​មួយ​ដើម្បី​ទប់​កំហឹង​កុំឱ្យ​ឆាបឆេះ​កាន់តែខ្លាំង ។​ ចំពោះ​រឿងនេះ​ដែរ​យើង​ក៏​មិនទាន់​បានដឹង​ពី​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​ថា ហេតុអ្វី​បានជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បោះពាក្យ​សម្តី​ជេរ​ប្រមាថកាតទាន រូ ចាន់​ដា​រ៉ា តារា​សម្តែង​ស្រី​មាន​សម្រស់​ស្រស់ស្អាត​ដូច្នេះ​ដែរ ប៉ុន្តែ​យើង​ក៏​នឹង​ព្យាយាម​ទាក់ទង​ទៅសុំ​ការបំភ្លឺ​ពី​តារា​ស្រី​រូបនេះ​ឱ្យបាន​ដឹង​ពី​ប្រភព​បញ្ហា​ដែល​បណ្តាលឱ្យ​កើតមាន​បញ្ហា​ផងដែរ ៕ សាកល​