កសិករ​នៅ​តំបន់​ដី​ស្ងួត​តាំង​ពិ​ព័រ​ណ៌​ផលិតផល​គ្មាន​ជាតិគីមី

សៀមរាប៖ កសិករ​នៅក្នុង​តំបន់​ដី​ស្ងួត ដែល​ស្ថិតក្នុង​គម្រោង​របស់​អង្គការ​សេ​ដាក និង​អង្គការ​ភ្លែ​ន​កម្ពុជា បានរៀបចំ​ការតាំង​ពិ​ព័រ​ណ៌​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន ក្នុង​បំណង​ផ្សព្វផ្សាយ និង​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល គ្មាន​ជាតិគីមី។ ជាការ​តាំង​បង្ហាញ​ផលិតផល ខណៈដែល​គម្រោង​លើកកម្ពស់​ជីវភាព​ក្រីក្រ​របស់​គ្រួសារ​ដែល​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​ត្រូវបាន​បញ្ចប់ ក្នុង​រយៈពេល៥ឆ្នាំ។

ពិ​ព័រ​ណ៌​ផលិតផល​កសិករ​មួយ​ត្រូវបាន​រៀបចំឡើង ក្នុង​បំណង​លើកកម្ពស់​ផលិតផល ដែល​ពុំមាន​ប្រើប្រាស់​សារធាតុ​គីមី។ ជាការ​តាំង​ពិ​ព័រ​ណ៌​របស់​ក្រុម​កសិករ ដែល​ស្ថិតក្នុង​គម្រោង «លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ​កសិករ​ក្រីក្រ​ដែល​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​តំបន់​ដី​ស្ងួត​ដែល​ងាយ​រងគ្រោះ​បំផុត ក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម» របស់​អង្គការ​សេ​ដាក និង​អង្គការ​ភ្លែ​ន​កម្ពុជា។

ក្នុង​សិក្ខាសាលា​បញ្ចប់​គម្រោង និង​យុទ្ធនាការ​ពិ​ព័រ​ណ៌​ផលិតផល​កសិកម្ម ដែល​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី៨ ធ្នូ នៅ​សៀមរាប លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក បាន​រៀបរាប់​ពី​ប្រវត្តិ​គម្រោង​ខាងលើ​ថា បានបញ្ចប់​ក្នុង​ខែធ្នូ​នេះ។ ជា​គម្រោង​ដែល​ជួយ​កសិករ ដើម្បី​ឲ្យ​ពួកគេ​បន្សាំ​ខ្លួន​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ និង​ជាពិសេស កាត់បន្ថយ​ភាពក្រីក្រ ក្នុង​គ្រួសារ​កសិករ​ខ្មែរ។

បើតាម​ការបញ្ជា​ក់រប​ស់លោក សម វិទូ គម្រោង​នេះ​បានផ្តល់​គំនិត ការបង្កើត​អ្វីដែល​ថ្មី និង​ដែល​អាច​ឲ្យ​កសិករ​ជួយ​គ្នា​ទៅវិញទៅមក ក្នុងនោះ​មានការ​បង្កើត​ក្រុម​សន្សំ​ប្រាក់​ជាដើម។ ក្នុង​រយៈពេល៥ឆ្នាំ​ក្នុង​គម្រោង​ខាងលើនេះ កសិករ​ក្នង​ពីរ​ខេត្ត​មាន​សៀមរាប និង​កំពង់ចាម បាន​ទុន​សន្សំ​ប្រា​ក់ជាង ១លាន​ដុល្លារ​អាមេរិក ដែល​អាច​ឲ្យ​ពួកគេ​ខ្ចី និង​បង្វិល​ជួយ​គ្នា​ក្នុង​ក្រុម​បាន ដោយ​ងាយស្រួល។ នេះ​បើតាម​ការអះអាង​របស់​លោក វិទូ ដែល​លោក​ថា វា​ជា​សមិទ្ធិផល​ធំ ដែល​គម្រោង​បានសម្រេច​បាន។ ក្រៅពីនេះ មានការ​បង្រៀន​កសិក​រ​ធ្វើស្រែ​តាមបែប​ប្រពលវប្បកម្ម តាមបែប​គោលការណ៍​ធម្មជាតិ និង​ការផ្សារភ្ជាប់​ផលិតផល​ទៅនឹង​ទីផ្សារ​ជាដើម។

ក្នុង​របាយការណ៍​សង្ខេប​របស់​អង្គការ​សេ​ដាក គម្រោង​ដែល​ហៅថា «លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ​កសិករ​ក្រីក្រ​ដែល​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​តំបន់​ដី​ស្ងួត​ដែល​ងាយ​រងគ្រោះ​បំផុត ក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម» គឺ​បាន​អនុវត្តន៍​តាំងពី​ខែមករា ឆ្នាំ២០១១ និង​បញ្ចប់​ត្រឹម​ខែធ្នូ ឆ្នាំ២០១៥នេះ។ គម្រោង​នេះ​បាន​អនុវត្តន៍​លើ​ភូមិ​ចំនួន ៣២៥ភូមិ ៣១ឃុំ និង​ស្រុក​ចំនួន៦ ។ សម្រាប់​ខេត្តសៀមរាប គម្រោង​នេះ​បាន​អនុវត្តន៍​ក្នុងភូមិ​ចំនួន ២០៣ ២១ឃុំ និង​ស្រុក​ចំនួន៤ មានស្រុក​បន្ទាយស្រី អង្គរជុំ អង្គរធំ និង​ស្រុក​ស្រីស្នំ។

បើទោះជា​គម្រោង​ត្រូវបាន​បញ្ចប់ ក្នុង​ខេត្ត​ដែល​ងាយ​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​ក៏ពិតមែន ប៉ុន្តែ​អង្គការ​សេ​ដាក ដែលជា​អង្គការ​កសិកម្ម​ធំ​នៅ​កម្ពុជា កំពុង​ស្វែងរក​គម្រោង​ថ្មី​បន្ថែមទៀត ក្នុងន័យ​ជួយ​កសិករ​ឲ្យ​ក្លាយជា​សេដ្ឋី​ស្រុកស្រែ។

គួរ​បញ្ជាក់ថា គម្រោង​ជួយ​កសិករ​ក្រីក្រ​នៅ​តំបន់​ដី​ស្ងួត គឺជា​ការឧបត្ថម្ភ​ថវិកា​របស​សហគមន៍​អឺរ៉ុប តាមរយៈ​អង្គការ​ភ្លែ​ន​ចក្រភព​អង់គ្លេស អង្គការ​ភ្លែ​ន​កម្ពុជា និង​អង្គការ​សេ​ដាក៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​