លោក ណុង វណ្ណៈ ដ៍ល្បីឈ្មោះ មានសំណុំរឿង ជាង១០០ករណី ស្ងាត់សូន្យគ្មានអ្នកចាត់ការ

កំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ ពីខេត្តកំពង់ឆ្នាំង បានអះអាងថា លោកណុង វណ្ណៈគឺជាបងធំប្រចាំតំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែអំពាវនាវលក់ដី ដែលរំលោភបានពីប្រជាពលរដ្ឋ ឈ្មោះ ឃុន ប៊ុនប្រា ហៅតាវ៉ែនតា ។ លោកណុង វណ្ណៈដែលគេអះអាងថា ពូកែឡោប៊ី ជាអ្នកសេដ្ឋកិច្ច ខាងប្រព្រឹត្ត អំពើពុករលួយ សូកប៉ាន់រកស៊ី ត្រូវរ៉ូវជាមួយ មន្ត្រី ជំនាញសុរិយាដី និងជំនាញពាក់ព័ន្ធ យកឈ្មោះប្រជាពលរដ្ឋ មកឈរធ្វើជាម្ចាស់ដីដោយការ ជួលក្នុង១ប័ណ្ណដី តំលៃ១០០ដុល្លារ ដើម្បីយកដីលក់យកលុយចែកគ្នា ដាក់ហោប៉ៅ គេក៍ពូកែខាង ដើរផ្តិតមេដៃប្រជាពលរដ្ឋ ដើម្បីការពារ កំហុសរបស់ខ្លួន និងដើម្បីប្តឹងអ្នកកាសែត ដែលអាចប្រឌិតរឿងចោទថា អ្នកកាសែតជម្រិតទារប្រាក់ ឬពីបទបរិហារកេរ្តិ៍ ជាដើម ព្រោះថាណុង វណ្ណៈ នេះ ពូកែប្រឌិតរឿងយកមេដៃប្រជាពលរដ្ឋ មកធ្វើជាលេសការពារខ្លួនច្រើនករណីមកហើយ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបដែលលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។

ប្រភពពីប្រជាពលរដ្ឋ បានបន្តថា ណុង វណ្ណៈ ដែលល្បីល្បាញជាបងធំ ប្រចាំតំបន់ក្តុល តែងតែធ្វើព្យុះភ្លៀង ដោយមានមេភូមិ ឈ្មោះ យឹម ឌឿន មន្ត្រីតុលាការ និងមន្ត្រីសូរិយោដីឈ្មោះ ប៉ិល ចន្ថា ព្រមទាំងមានមន្ត្រីថ្នាក់ ខេត្ត មួយចំនួនតូចទៀត នៅពីក្រោយខ្នងដែលណុង វណ្ណៈអះអាងថា នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង មិនអាច នរណាធ្វើអីណុងណាក់បានឡើយ សូម្បីតែអភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន ឬលោកលកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ។ណុង វណ្ណៈ អះអាងបែបនេះស្របពេល ក្នុងការរំលោភឈូសឆាយដី ប្រជាពលរដ្ឋស្លូតត្រង់ និងដីព្រៃរបស់រដ្ឋ ក្នុងការឈូសឆាយ ធ្វើជាកម្មសិទ្ធិលក់បន្តអោយឈ្មួញ រាប់រយហិកតា នាពេលកន្លងមកនេះ ណុង វណ្ណៈ កំពុងតែដើរតួយ៉ាងសំខាន់ក្នុងការ គំរាមកំហែងប្រជាពលរដ្ឋ គ្រប់បែប យ៉ាងដើម្បីផលប្រយោជន៍របស់ខ្លួន ។ លោក ណុង វណ្ណៈកំពុងតែយកត្រាក់ទ័រ ឈូសឆាយដីរំលោភយកពី គ្រួសារប្រជាពលរដ្ឋជាច្រើនរូប ជាក់ស្តែង ណុង វណ្ណៈ កំពុងតែឈូសឆាយរំលោភ យកដីរបស់ឈ្មោះ ឃុន ប៊ុនប្រា ហៅតាវ៉ែនតា អស់ប្រមាសណជាង៥ហិកតាបន្ថែមទៀត ពិសេសឈូសឆាយដីព្រៃ របស់រដ្ឋធ្វើជា កម្មសិទ្ធិលក់បន្តអោយឈ្មួញតែម្តង ។

ប្រភពបានបន្តថា ណុង វណ្ណៈ កំពុងតែវាតទីរំលោភឈូសឆាយដី ប្រមាណចំនួន៣៦០ហិកតា ដែលជាដី ប្រជាពលរដ្ឋ និងដីព្រៃរបស់រដ្ឋ ដើម្បីលក់ទៅអោយឈ្មួញ ដែលមានមន្ត្រីតុលាការ និង មន្ត្រីសុរិយាដី ជាឈ្មួញភាគហ៊ុន ។ ប្រជាពលរដ្ឋដែលត្រូវបាន ណុង វណ្ណៈ រំលោភយកដី សុខចិត្តទទួលយកទាំងបង្ហូរទឹកភ្នែក និងក្តីឈឺចាប់បំផុត ដោយមិនហ៊ានតវ៉ា ព្រោះតែខ្លាចអំណាចជាបងធំរបស់ ណុង វណ្ណៈ។ ពួកគាត់ខកចត្តិចំពោះរឿងរំលោភដីធ្លី ផ្តើមចេញពីអំណាច ណុង វណ្ណៈ ចាប់ពីដំណាក់កាលដំបូងរហូតមក ដល់បច្ចុប្បន្ន ដោយពួកគេបានយកគ្រឿង ចក្រចូលឈូសឆាយដោយមិនខ្លាចច្បាប់ ដោយហេតុគេអះអាង ថាមានតុលាការនៅកាងពីក្រោយខ្នង និងមានមន្ត្រី ជំនាញសុរិយោដី ជាអ្នកសម្របសម្រួលដើម្បីការពារ ផលប្រយោជន៍រួមគ្នា ។ ណុង វណ្ណៈ មិនត្រឹមតែជា ឈ្មួញដីមួយ រូបដ៍ល្បីល្បាញ រស់នៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គេក៍ជាកំពូលមេបទល្មើស ព្រៃឈើយ៉ាងអាណាធិបតេយ្យផងដែរ បើយោងតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថា ណុង វណ្ណៈ មាន ពាក្យបណ្តឹងពីរដ្ឋបាលព្រៃឈើមិនតិចឡើយ ប៉ុន្តែមិនបានឃើញ ស្ថាប័នតុលាការចាត់ការម្តងណាឡើយ ។ ប្រភពបានបង្ហើបបន្តថា សំណុំរឿង ពាក់ព័ន្ធនិងឈ្មោះ ណុង វណ្ណៈ មានប្រមាណជាង១០០ករណី រាប់ទាំងរឿង រ៉ាវដីធ្លី និងបទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀត ប៉ុន្តែអ្វីដែលធ្វើអោយណុង វណ្ណៈ រិតតែពើងទ្រូងជិះជាន់ មកលើប្រជាពលរដ្ឋស្លូតត្រង់នៅតំបន់របស់ខ្លួន គឺផ្តើមចេញពីមានស្ថាប័នតុលាការ និង សមត្ថកិច្ចពាក់ព័ន្ធ ថ្នាក់ខេត្តមួយចំនួនតូច បានការពារលោក ណុង វណ្ណៈ ព្រោះតែលាភសក្ការៈ ។

អំណាចរបស់លោក ណុង វណ្ណៈ រស់នៅក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលមានមេភូមិ ឈ្មោះ យឹម ឌឿន ជាគូរកនបានរៀបចំដីព្រៃ របស់រដ្ឋ អោយទៅជាប្លង់កម្មសិទ្ធិស្របច្បាប់ លក់យកលុយ ចែកគ្មាន ដាក់ហោប៉ៅ ដែលប្រជាពលរដ្ឋកំពុងតែស្អប់ខ្ពើម ហើយស្អប់នូវទង្វើកោងកាច របស់ពួកគេតាំងខ្លួន ជាស្តេចក្រាញ់នោះបាន រៀបរាប់សុំមិនបញ្ចេញឈ្មោះថាលោក ណុង វណ្ណៈ បានយកឈ្មោះ ប្រជាពលរដ្ឋ និងឈ្មោះអ្នកមានអំណាចជាច្រើន ស្ទើរគ្រប់ស្ថាប័នក្នុងខេត្តកំពង់ឆ្នាំង ទៅលាបពណ៌ដើម្បីកាងដីលក់រាប់ សិបហិកតារួចទៅហើយ ករណីនេះប្រជាពលរដ្ឋអះ អាងថាសម្លេងសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុឃុំក្រាំងស្គារទាំងមូលនិងអាចបាត់បង់យ៉ាងធំធេង មិនខានឡើយ។ បើបណ្តែតបណ្តោយ អោយ ណុង វណ្ណៈ និង មេភូមិ យឹម ឌឿន ធ្វើព្យុះភ្លៀងតាមតែអំពើចិត្តបែបនេះ ខណៈពួកគេបំប៉ោងព័ត៌មាន ដោយយកឈ្មោះ មន្ត្រីមានអំណាចក្នុងខេត្តជាច្រើន មកប្រើដើម្បីដណ្តើមកេងចំណេញ ផលប្រយោជន៍ផ្ទាល់ខ្លួននោះ។ ទោះលោក ណុង វណ្ណៈបានធ្វើការបដិសេធ ជុំវិញការចោទប្រកាន់ខាងលើ ករណីខាងលើនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៍ដូចជាថ្នាក់លើមេត្តាពិចារណា ស៊ើបអង្កេត អោយបានស៊ីជម្រៅ ដើម្បីការពារនូវភាពស្អាតស្អំរបស់ថ្នាក់ ដឹកនាំខេត្តក៍ដូចជាការទាមទារការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋមក លើគណបក្សប្រជាជន ៕

លោក ណុង វណ្ណៈ ដ៍ល្បីឈ្មោះ មានសំណុំរឿង ជាង១០០ករណី ស្ងាត់សូន្យគ្មានអ្នកចាត់ការ

លោក ណុង វណ្ណៈ ដ៍ល្បីឈ្មោះ មានសំណុំរឿង ជាង១០០ករណី ស្ងាត់សូន្យគ្មានអ្នកចាត់ការ