ក្រុមហ៊ុនចិន ឈ្នះគម្រោង សាងសង់ រោងចក្រស៊ីម៉ង់ត៍ នៅកម្ពុជា ក្នុងទឹកប្រាក់ចំនួន ២៦២លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនឧស្សាហកម្មធន់ធ្ងន់ CITIC របស់ចិន បានឈ្នះលើ គម្រោងធានាសុវត្ថិភាព វិស្វកម្ម លទ្ធកម្ម និងសំណង់  នូវកិច្ចសន្យាពី ក្រុមហ៊ុនសហពាណិជ្ជកម្ពុជា ដើម្បីសាងសង់រោងចក្រស៊ីម៉ង់ត៍ នៅកម្ពុជា។

ទីភ្នាក់ងារសារ ព័ត៌មានគេហទំព័រ Globalcement ចេញផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ក្រោមកិច្ចសន្យាក្រុមហ៊ុន នឹងទទួលរ៉ាប់រង ទាំងអស់រាល់ការ គូប្លង់លើគម្រោងទាំងមូល ទាំងឧបករណ៍ និងសម្ភារៈចាំបាច់នានា និងបន្ទាប់មកសាងសង់ រោងចក្រផលិតស៊ីម៉ងត៍ មួយសម្រាប់ក្រុមហ៊ុនជីពម៉ុង ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនជីបម៉ុងគ្រុបបាន។

រោងចក្រនេះ ក្លាយជារោងចក្រផលិត ស៊ីម៉ងត៍ ធំបំផុតប្រចាំនៅកម្ពុជា ជាមួយនឹងបច្ចេកវិទ្យា ទំនើបបំផុត និងគ្រឿងឧបករណ៍របស់រដ្ឋ រួមទាំងបច្ចេកវិទ្យា ពីប្រទេសអាល្លឺម៉ង់ និងប្រទេសចិន។ លោក Aidan Lynam នាយកប្រតិបត្តិរបស់ ក្រុមហ៊ុនស៊ីម៉ង់ត៍ ជីបម៉ុង បានឲ្យដឹងថា “វានឹងក្លាយជា រោងចក្រផលិតស៊ីម៉ងត៍ លំដាប់ពិភពលោក ដែលផលិត បាននូវគុណភាពខ្ពស់ សម្រាប់ក្រុមហ៊ុនរបស់យើង ជាមួយនឹងការ ត្រួតពិនិត្យការបំភាយឧស្ម័ន ដើម្បីការពារ បរិស្ថានដល់ប្រទេសជិតខាង ជាមួយនឹងការបញ្ចេញ ឧស្ម័នកាបូនទាបបំផុត៕