គួរ​ឲ្យ​សង្វេគ​បំផុត លះបង់​ជីវិត​ឆ្កែ​ជាច្រើន​ក្បាល ក៏​ព្រោះតែ​…… ​

មាន​ឆ្កែ​អនាថា​ជាច្រើន​ក្បាល​ដេករ​ណូ​ក​រណែល​នៅក្នុង​បរិវេណ​របស់​សកលវិទ្យា​ល័យ​សុខាភិបាល វៃ​យ៉ាង​(Weiyang) នៅ​ក្រុង ស៊ី​អាន​(Xi’an) ក្នុង​ខេត្ត សាអាន​ស៊ី​(Shaanxi) ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន ហើយ​ឆ្កែ​អនាថា​ទាំងនោះ​សុទ្ធ​តែមាន​របួស​ជាប់​ខ្លួន​ទាំងអស់ ។ បើ​យោងតាម​សេចក្តីរាយការណ៍​ពី​អ្នកយកព័ត៌មាន​របស់​គេហទំព័រ People’s Daily Online កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា សត្វ​ឆ្កែ​ដែល​គេ​បោះបង់ចោល​ទាំងនោះ​គឺ​ត្រូ​បាន​គេ​យកមក​ធ្វើ​ពិសោធន៍​សាកល្បង​នៅក្នុង​ការងារ​វេជ្ជសាស្ត្រ​រួចរាល់​ហើយ ទើប​បណ្តាល​ឲ្យ​ឆ្កែ​អស់ទាំងនោះ​មាន​ស្នាមរបួស​ពេញ​ខ្លួន ហើយ​ខ្លះទៀត​ត្រូវបាន​គេ​ចង​មាត់​ជាមួយ​បង់​ស្អិត និង ចងជើង​នឹង​ច្រ​វ៉ា​ក់​ដែល​ធ្វើ​ឲ្យ​ពួកវា​កម្រើក​ទៅណា​មិន​រួច​ឡើយ ដោយ​រូបភាព​ទាំងអស់នេះ​ពិតជា​គួរ​ឲ្យ​សង្វេគ​ជាទីបំផុត ។

​ទោះបីជា​ការយក​សត្វ​ឆ្កែ​មក​ធ្វើ​ពិសោធន៍​ដែល​មើលទៅ​ដូចជា​មិន​សម​ភ្នែក​យ៉ាង​ក្តី​ក៏​យើង​មិនទាន់​ហ៊ាន​បន្ទោស​ទៅលើ​សាលា​ទាំងស្រុង​នោះដែរ ព្រោះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត Beijing News កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា សម្រាប់​ច្បាប់​ដែល​ហាមឃាត់​មិន​ឲ្យ​យក​សត្វ​មក​ធ្វើ​ពិសោធន៍​នៅក្នុង​សាលា​ត្រូវបាន​ផុតកំណត់​ទៅហើយ ហើយ​នៅក្នុង​ច្បាប់​នោះ​ទៀតសោធ​ក៏​មិនបាន​ហាមឃាត់​មិនអោយ​យក​សត្វ​ឆ្កែ​មក​ធ្វើ​ពិសោធន៍​នោះដែរ ។ បើតាម​សម្តី​របស់​សាស្ត្រាចារ្យ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៅក្នុង​សកលវិទ្យា​ល័យ វៃ​យ៉ាង នេះ​បាន​ឲ្យ​ដឹងថា សកល​វិទ្យាល័យ​ធ្លាប់​នេះ​បាន​ពិសោធន៍​សាកល្បង​ទៅលើ​សត្វ​ឆ្កែ​អស់ ២០០ ក្បាល ទៅហើយ ដែល​តួលេខ​នេះ​បើ​ធៀប​នឹង​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ដ៏ទៃទៀត​ក្នុងប្រទេស​គឺមាន​កម្រិត​ទាប​នៅឡើយ​ទេ ៕ កុសល​