សម្តេចតេជោ ​ហ៊ុន សែន ​ស្នើឲ្យប្រព័ន្ឋ​ ​អ.ស.ប ​យកចិត្តទុកដាក់​ទៅលើការផ្លាស់​ប្តូរអាកាសធាតុ

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានមានប្រសាសន៍ស្នើដល់​ប្រព័ន្ឋអង្គការសហប្រជាជាតិ​(អ.ស.ប)​ ប្រចំាកម្ពុជា​យកចិត្តទុកដាក់​ទៅលើការ​ផ្លាស់ប្តូរអាកាសធាតុ ​ជាពិសេសការធុន​ទៅនឹងកម្តៅ​ផ្នែកវិស័យកសិកម្ម ។

សំណើនេះ​បានធ្វើឡើងក្នុងឱកាស​ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបាន​អនុញ្ញាតឲ្យក្រុមមន្រ្តី អ.ស.ប ​ប្រចំាកម្ពុជា ​ចូលជួបសម្តែង​ការគួរសម និងធ្វើសវនាការ ​នាម៉ោង៤​រសៀលថ្ងៃទី០៨ ​ធ្នូ ២០១៥​ នៅវិមានសន្តិភាព​ ទីស្តីការនាយករដ្ឋមន្រ្តី ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕