​ពលរដ្ឋ​ចំនួន​៥៦​គ្រួសារ​ ទទួល​អំណោយ​ពី​​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨​ ធ្នូ​​ លោក លី សារី អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា​ ​​ពលរដ្ឋ​ចំនួន​៥៦​គ្រួសារ ដែល​​​ផ្ទុកមេរោគ​អេ​ដស៍​​​មក​ទទួល​អំណោយ​ មាន​៤​សង្កាត់​ គឺ​ ​១​-សង្កាត់​កំពង់ស្វាយ​ចំនួន​១៥​គ្រួសារ ២-​សង្កាត់​ទឹក​ផ្លា​ចំនួន​១៦​គ្រួសារ ៣-​សង្កាត់​ព្រះ​ពន្លា​ចំនួន​១៥​គ្រួសារ និង​៤​-សង្កាត់​អូរ​អំបិល​ចំនួន​១០​គ្រួសារ​ ។

លោក លី សារី អភិបាលរង​ខេត្ត​ បន្ត​ថា អំណោយ​​ដែល​ត្រូវ​ប្រគល់​ជូន​នា​ពេលនេះ ​ក្នុង​​១​គ្រួសារ​​​​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​៥​កំប៉ុង ទឹកដោះគោ​៣​កំប៉ុង ប្រេងឆា​១​ដប ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ​៣​ដប សាប៊ូម្សៅ​១​ធុង ស្ករស១​គីឡូក្រាម ទឹក​​បរិសុទ្ធ​២​យួរ​ ៕​