អ្ន​ន​នាំពាក្យ​៖​ការស្នើ​ឲ្យ​អន្តរជាតិ​ជួយ​របស់​សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី គឺជា​រឿង​គួរ​ឲ្យ​ខ្មាសអៀន​

​អ្នកនាំពាក្យ​ព្រឹទ្ធសភា បានចាត់ទុក​សកម្មភាព​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​ស្នើ​ឲ្យ​អន្តរជាតិ​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​កន្លងមក​ថា ជា រឿង​គួរ​ឲ្យ​ខ្មាសអៀន ។ ការអះអាង​ដូច្នេះ ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ចុះ​នៅ​ថ្ងៃទី​៧ ខែធ្នូ​នេះ ។

​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ហៅ​ការស្នើ​ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ និង​សហគមន៍​អន្តជាតិ​ទាំងឡាយ ជួយ​ធ្វើ​អន្តរាគមន៍ ដោយ​លូកដៃ​ចូលក្នុង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​បក្ស សម រង្ស៊ី គឺជា​ទម្លាប់​ដ៏​គួរ​ឲ្យ​ខ្មាសអៀន​។ អ្នកនាំពាក្យ​រូបនេះ បានលើកឡើង​ទៀតថា ទង្វើ​បែបនេះ គឺជា​ទម្លាប់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្ស សម រង្ស៊ី ដែល​មិនបាន​គិតពី​ឧ​ត្ត​ម​ប្រយោជន៍​សរ​បស់​ជាតិ និង​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៧ ម្សិលមិញ សមាជិក​ព្រឹ​ទ្ទ​សភា​គណបក្ស សម រង្ស៊ី ចំនួន​៧​រូប បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ជុំវិញ​ការមិន​ចូលរួម​ពិនិត្យ​និង​ផ្តល់យោបល់​លើ​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៦ ។

​សេចក្តីថ្លែងការណ៍​រប​ស់ប​ក្ស សម រង្ស៊ី នោះ បានស្នើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ជួយ​អន្តរាគមន៍ និង​បញ្ចប់​ស្ថានភាព​នយោបាយ​មិនល្អ ដែល​កើតមាន​កន្លងមក​។ បញ្ហា ដែល​សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី ចង់​ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ​ជួយ​ធ្វើ​អន្តរាគមន៍​នោះ  រួមមាន ការប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប និង​ការដក​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ព្រមទាំង​ការដក​លោក សម រង្ស៊ី ពី​តួនាទី​ជា​តំណាងរាស្ត្រ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​