លោក Donald Trump ចង់ហាម​អ្នកកាន់សាសនាអ៊ីស្លាម​ទាំងអស់​មិន​ឲ្យ​ចូល​ដី​អាមេរិក

បេក្ខជន​ប្រធានាធិបតី មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​បង្កើត​ឲ្យ​មាន​សង្រ្គាម​ប៉ាកា​យ៉ាងខ្លាំង​ សាជាថ្មី​ម្តងទៀត​នៅ​អាមេរិក ក្រោយ​ពី​បាន​ថ្លែង​កាល​ពីថ្ងៃ​ចន្ទ ទាមទារ​ឲ្យ​ហាមឃាត់​ទាំងស្រុង​ឈប់​ឲ្យ​ជនបរទេស​ដែល​កាន់​សាសនា​អ៊ីស្លាម​ធ្វើ​ដំណើរ​ជាន់​ទឹកដី​អាមេរិក ដើម្បី​ទប់ស្កាត់​​ការ​វាយប្រហារ​ភេរវកម្ម។ ការថ្លែង​បែបនេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​រិះគន់​យ៉ាងខ្លាំង ទាំង​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ពីសហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​អាមេរិក និង​ទាំង​ពី​សំណាក់​គណបក្ស​សាធារណរដ្ឋ​ខ្លួនឯង​ផ្ទាល់។