ភ្នាក់ងារអ.ស.ប ប្រចាំកម្ពុជាប្រកាស គាំទ្ររាល់សកម្មភាព អភិវឌ្ឃន៍ រាជរដ្ឋាភិ បាលកម្ពុជា

ភ្នំពេញ៖ ក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី Claire Van Der Vaeren បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើន។

លោក ស្រី បានថ្លែងជំរាបជូនសម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបសម្តែងការគួរសមមួយ នៅវិមានសន្តិភាព នារសៀលថ្ងៃ អង្គារ ទី៨ខែ ធ្នូ ឆ្នាំ២០១៥ថា “សកម្មភាពរបស់អង្គការសហប្រជាជាតិ និងភ្នាក់ងារដៃគូរបស់ខ្លួនគឺរីករាយសហការគាំទ្រ រាល់សកម្មភាពអភិវឌ្ឍសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា”។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច តេជោ បានឲ្យដឹងថា លោកស្រី បានជម្រាបជូន សម្តេចតេជោ អំពីសកម្មភាពរបស់អង្គសហប្រជាជាតិ ជាពិសេសលើផ្នែកអភិវឌ្ឍន៏ ផ្នែកសុខភាព អប់រំ យេនឌ័រ យុវជន អភិបាលកិច្ចល្អ គាំពារសង្គម សិទ្ធិមនុស្ស និងផ្នែកប្រតិកម្មទៅនឹងគ្រោះមហន្តរាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃអង្គការសហប្រជាជាតិ ដែលមានរយៈពេលប្រមាណ ៥ ឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ ២០១១ ដែលជួយជំរុញឲ្យកម្ពុជា ទទួលជោគជ័យក្នុងការសម្រេចគោលដៅ សហសវត្សដែលបានដាក់ចេញ។

សម្តេចតេជោ ហ៊ុន សែន ផ្តល់ជាអនុសាសន៏មួយចំនួន ដើម្បីជោគជ័យនៃសហប្រតិបត្តិការកម្ពុជា និងអង្គការសហប្រជាជាតិ ហើយសម្តេចក៏ស្នើសុំឲ្យអង្គការ សហប្រជាជាតិ “មេត្តាយកចិត្តទុកដាក់លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលពាក់ព័ន្ធយ៉ាងខ្លាំងដល់ វិស័យកសិកម្មកម្ពុជា ក្នុងនោះ គឺសូមចូលរួមសហការ សិក្សាស្រាវជ្រាវ នូវផលដំណាំកសិកម្មនានា ដែលធននិងកំដៅថ្ងៃ ដើម្បីចែក ជូនប្រជាកសិករដាំដុះ”។

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និង រីករាយចំពោះកិច្ចសហការពីបណ្តាភ្នាក់ងារអង្គការ UN ទាំងអស់ដែលកំពុងប្រតិបត្តិការ ចូលរួមអភិវឌ្ឍន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕