ជិះម៉ូតូ ឌុបកូនឆ្លងផ្លូវរថយន្តបុក និងកៀ បណ្តាលឲ្យរងរបួស បាក់ជើងម្ខាង

ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូជិះឆ្លងផ្លូវ ត្រូវរថយន្តបុក និងកៀបណ្តាលអោយបាក់ជើង ឆ្វេងម្ខាងកាល ពីវេលាម៉ោង  ១០ និង ៤០នាទីព្រឹកថ្ងៃទី ៨ ខែធ្នូរ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ ។ ស្ត្រីរងគ្រោះមានឈ្មោះ ស្រី ធី អាយុ២៨ មុខរបរលក់ដូរ មានទីលំនៅ ផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែករថយន្តបង្ករកុងតឺន័រ បើកបរដោយឈ្មោះ ណាត ឧត្តម អាយុ២៧ ឆ្នាំ មានស្រុកកំណើត ភូមិក្រាំងក្រួច ឃុំស្កូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសាក្សីពីកន្លែង កើតហេតុបានបន្តថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកគុបជ្រុងពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AR -8577 ជិះចេញពីសាលាអន្តរជាតិដេលី ឆ្លងផ្លូវពីត្បូងទៅជើងខណៈកំពុងឆ្លងនោះ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 3A 9049បើកក្នុង ទិសដៅពីលិចទៅកើត បានជ្រុលទៅបុក យ៉ាងពេញទំហឹងបណ្តាលបាក់ជើង ឆ្វេងស្រ្តីរងគ្រោះ ម្ខាងចំណែក កូនស្រី របស់ស្ត្រីរងគ្រោះអាយុជាង ៥ឆ្នាំ មិនមានរងរបួសអ្វីឡើយ។

ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់រួចហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅព្យាបាលនៅ មន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកឯវត្ថុតាងត្រូវយកទៅរក្សាទុក នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕