សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

ភ្នំពេញ: ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៨ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ក្រុម​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី Claire Van Der Vaeren ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។ ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុនសែន បានបញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ទាំងអស់ ប្រចាំ​នៅ​កម្ពុជា​។​

​លោកស្រី​តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បាន​ជម្រាបជូន​សម្តេច​តេ​ជោ អំពី​សកម្មភាព​របស់​អង្គការសហប្រជាជាតិ ជាពិសេស​លើ​ផ្នែក​អភិវឌ្ឍន៍ ផ្នែក​សុខភាព អប់រំ យេនឌ័រ យុវជន អភិបាលកិច្ច​ល្អ គាំពារ​សង្គម សិទ្ធិមនុស្ស និង​ផ្នែក​ប្រតិកម្ម​ទៅនឹង​គ្រោះមហន្តរាយ​។

​លោកស្រី គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ដល់​សកម្មភាព​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ទន្ទឹមនឹងនោះ លោកស្រី បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា សកម្មភាព​របស់​អង្គការសហប្រជាជាតិ និង​ភ្នាក់ងារ​ដៃគូ​របស់ខ្លួន គឺ​រីករាយ​សហការ​គាំទ្រ​រាល់​សកម្មភាព​អភិវឌ្ឍន៍​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ភ្នាក់ងារ​ដៃគូ​អង្គការសហប្រជាជាតិ​ទាំងអស់ ដែល​បាន​ប្រតិបត្តិ​ការងារ​អស់​រយៈពេល​ប្រមាណ ៥ ឆ្នាំ​មកហើយ ពោលគឺ​ចាប់តាំងពី​ឆ្នាំ ២០១១ ដែល​បាន​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​ទទួលជោគជ័យ​ក្នុងការ​សម្រេច​គោលដៅ​សហសវត្ស ដែល​បាន​ដាក់ចេញ​កន្លងមក​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ជា​អនុសាសន៍​មួយចំនួន ដើម្បី​ទទួលបាន​នូវ​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា និង​អង្គការសហប្រជាជាតិ ហើយ​សម្តេច ក៏​ស្នើសុំ​ឲ្យ​អង្គការសហប្រជាជាតិ មេត្តា​យកចិត្តទុកដាក់​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​ពាក់ព័ន្ធ​យ៉ាងខ្លាំង​ដល់​វិស័យ​កសិកម្ម​កម្ពុជា ក្នុងនោះ​គឺ​សូម​ចូលរួម​សហការ​សិក្សា​ស្រាវជ្រាវ​នូវ​ផលដំណាំ​កសិកម្ម​នានា ដែល​ធន់​នឹង​កំដៅថ្ងៃ ដើម្បី​ចែកជូន​ប្រជាកសិករ​ដាំ​ដុះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហការ​ពី​បណ្តា​ភ្នាក់ងារ​អង្គការ UN ទាំងអស់ ដែល​កំពុង​ប្រតិបត្តិ​ការងារ​ចូលរួម​អភិវឌ្ឍន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​

សម្តេច​ហ៊ុនសែន ជួប​ក្រុម​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បញ្ជាក់​ជំហរ​ស្វាគមន៍ និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​
សម្តេចហ៊ុនសែន ជួបជាមួយក្រុមអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥
( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )