ស្ត្រីវ័យ ៧៧ឆ្នាំលង់ទឹកស្រែ ក្រោយផ្ទះស្លាប់

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ អាយុប្រមាណ ៧៧ឆ្នាំ នៅពីថ្ងៃទី០៨ ខែវិច្ខិកា ឆ្នាំ២០១៥ វេលាម៉ោង ០៣ និង៣០នាទីរសៀល បានលង់ទឹកស្រែក្រោយផ្ទះស្លាប់ ស្ថិតភូមិត្រពាំងសិកា ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

បើតាមសាច់ញាតិបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អុក  លី  ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិត្រពាំងសិកា  ឃុំស្តៅកោង ស្រុកបាភ្នំ  ខេត្តព្រៃវែង។ ម្យ៉ាងទៀតមូលហេតុដែលនាំឲ្យ ស្ត្រីវ័យចំណាស់លង់ទឹកស្លាប់បណ្ដាលមកពី គាត់ចាស់វង្ងេងវង្វាន់ ដើរដួលក្នុងទឹកស្រែ ក៏លង់ទឹកស្លាប់តែម្ដង។

សូមបញ្ជាក់ថា សាកសពស្ត្រីវ័យចំណាស់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ស្ត្រីវ័យ ៧៧ឆ្នាំលង់ទឹកស្រែ ក្រោយផ្ទះស្លាប់

ស្ត្រីវ័យ ៧៧ឆ្នាំលង់ទឹកស្រែ ក្រោយផ្ទះស្លាប់