គួរ​យល់ដឹង​ពី​ផលប្រយោជន៍​របស់​ទឹកខ្មេះ​

១-​បើ​ចង់បាន​បន្លែ​ដែល​ស្ងោរ​ហើយ​មាន​ពណ៌​បៃតង​ស្រស់​នោះ គឺ​មុនពេល​ទឹក​ពុះ​ដាក់​ទឹកខ្មេះ​ពី ១ ទៅ ២​ស្លាបព្រា​បាយ​ស្ងោរ​ជាមួយ​ផង ។ វិធី​នេះ​អាចជួយ​ឱ្យ​បន្លែ​មាន​ពណ៌​ស្រស់ស្អាត មិន​ជាំខ្មៅ​ដូច​កាលពីមុន​មកទៀត​ទេ ។​

២-​បើ​ចង់ឱ្យ​ថ្នាំលាបក្រចក​ជាប់​បានយូរ​មិន​ងាយ​របក​ដាច់​ខូច​នោះ គឺ​មុន​ពេក​លាបថ្នាំ​ក្រចក​ម្តងៗ យក​សំឡី​មក ជ្រលក់​ទឹកខ្មេះ​ហើយ​ជូត​ក្រចក​ឱ្យ​សព្វកន្លែង​ទុកចោល​ពី ២ ទៅ ៣​នាទី​បន្ទាប់មក​លាបថ្នាំ​ក្រចក​តាម​ធម្មតា ។ វិធី​នេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ថ្នាំ​ក្រចក​ជាប់​បានយូរ​មិន​ងាយ​ដាច់​របក​ទេ​ថែមទាំង​ធ្វើឱ្យ​ក្រចក​មាន​ពណ៌​ស្រស់​ភ្លឺ​ថ្លា​ទៀតផង ។​

៣-​ពេល​ស្រុស​ត្រី​ធ្វើ​ម្ហូប​កុំ​ភ្លេច​លាយ​ទឹកខ្មេះ​ចំនួន​ពី ១ ទៅ ២ ស្លាបព្រា​បាយ​ទៅក្នុង​ទឹក​ស្រុស​ព្រោះថា វិធី​នេះ​នឹងមិន​ធ្វើឱ្យ​សាច់​ត្រី​បែក​ខូច​ទ្រង់ទ្រាយ ។​

៤-​ស្បែក​របស់​យើង​តែមាន​មេរោគ​បាត់​តេ​រី​នៅ​លាយឡំ​ជាមួយ​រៀងរាលថ្ងៃ ហេតុនេះ​បើ​ថ្ងៃ​ណាមួយ​អ្នក​កើត​ជំងឺ ឬ​គ្រុន ហើយ​ខ្ជិល​មិន​ចង់​ងូតទឹក ឬ​ងូតទឹក​មិនបាន​សូម​ងាក​មក​ប្រើ​ទឹកខ្មេះ​លាយ​ផ្សំ​ជំនួស​វិញ ។ ចំពោះ​វិធី​ប្រើ គឺ យក​ទឹកខ្មេះ ១ ភាគ​ទឹក​ចំនួន ២ ភាគ​បន្ទាប់មក​យក​កន្សែង​ជ្រលក់​ហើយ​ជូត​សម្អាតខ្លួន​ដើម្បី​ជួយ​កាត់បន្ថយ​អាការ​គ្រុន ដោយសារតែ​ទឹកខ្មេះ​ជួយ​កំចាត់​មេរោគ​បាក់តេរី ដែលជា​មូល​ហេង​បង្ក​ឱ្យ​កើតរោគ​ស្បែក ។​

៥-​មាន​ការងារ​ច្រើន​ត្រូវ​និយាយ​ពេញៗ​មួយថ្ងៃ​អាចធ្វើឱ្យ​អ្នក​កើត​អា​ការឈឺ ក ។ បើ​ចង់ឱ្យ​អាការ​នេះ​ធូរស្បើយ​ ​គប្បី​ប្រើ​ទឹកខ្មេះ​លាយ​ជាមួយ​ស្លឹក​ជី​នាងវង​ចំនួន ២ ទៅ ៣​សន្លឹក​យកមក​ថ្ពុ​ល​មាត់​ឱ្យបាន​ប្រមាណ ១​នាទី ព្រោះថា ទឹក​ខ្មេះ​អាចជួយ​កំចាត់​បាក់តេរី​ត្រង់​បំពង់ក ដែល​ជួយ​កាត់បន្ថយ​នូវ​អាការ​បាន​មួ​​យ​កម្រិត ។​

៦-​សម្រាប់​អ្នក​ដែល​កើត​អាការ​ស្បែក​មុខជាំ គឺ​យក​ទឹកខ្មេះ ១​ស្លាបព្រា​បាយ​លាយ​ជាមួយ​ស៊ុត ស មួយ​គ្រាប់​ហើយ​វាយ​បញ្ចូល​គ្នា​ឱ្យ​កើតជា​ពពុះ ។ បន្ទាប់មក​យកទៅ​បំពោក​លើ​ស្បែ​កមុខ​ដែល​កើត​អាការ​ទុល​ចោល​ចំនួន ១​ម៉ោង ។ អនុវត្ត​ជាប់​ជាប្រចាំ​អាការ​ជាំ​លើ​ផ្ទៃមុខ​របស់​អ្នកនឹង​រលាយបាត់​បន្តិច​ម្តងៗ​រហូត​ទាល់តែ​អស់ ។ ដេប៉ូ​