Q&A : តើ​មាន​វិធី​ជួយ​ពង្រីក​ប្រដាប់ភេទ​ឱ្យ​ឡើង​ធំ ដែរឬទេ ?

សំណួរ ៖ ស្វាមី​របស់​នាង​ខ្ញុំ​មាន​ប្រដាប់ភេទ​តូច គាត់​ចេះតែមាន​អារម្មណ៍​អៀនខ្លួន​ឯង​នៅពេល​ឡើង​គ្រែ​ជាមួយ​នាង​ខ្ញុំ​ម្តងៗ តើ​មាន​វិធី​ជួយ​ឱ្យ​គាត់​បាន​ពង្រីក​ប្រដាប់ភេទ​ឱ្យ​ឡើង​ធំ​ជាង​នេះ បានដែរ​ឬទេ ?

​ចម្លើយ ៖ ប្រដាប់ភេទ​ធំ ល្មម តូច វា​ពុំមែន ជា​បញ្ហា​ចោទ​ខ្លាំង​មួយ​សម្រាប់​បុរស​ឡើយ ។ អ្នក​គួរតែ​បង្វែរ​ចំណាប់អារម្មណ៍​របស់គេ​ឱ្យ​ងាក​មក​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការ​បបោសអង្អែល​វិញ ពោលគឺ​ត្រូវ​ឱ្យគេ​ដឹងថា តើ​ត្រូវធ្វើ​ដូចម្តេច ដើម្បីឱ្យ​អ្នក​កើតមាន​អារម្មណ៍​កើតមាន​ចំណង់​ផ្លូវភេទ​ខ្លាំង ។ រឿង​អស់​ទាំងនេះ​ទៅវិញ​ទេ​ដែល​សំខាន់ ។ សូមជម្រាបថា ពេលខ្លះ​ប្រដាប់ភេទ​ធំ​ក៏​មិនបាន​ធ្វើឱ្យ​ស្ត្រី​ជា​ដៃគូ​ឈានដល់​ចំណុចកំពូល​ដែរ ជួន​អី​វា​បង្ក​ឱ្យ​ឈឺ​ខ្លាំង​ទៀតផង ។

ចំណែកឯ​វិធី​ជួយ​ឱ្យ​ប្រដាប់ភេទ​រីក​ធំ​អាចធ្វើ​បាន​ដោយ​មិនចាំបាច់​ប្រើ​ឧបករណ៍​អ្វី​ឡើយ ដោយ​គ្រាន់តែ​ប្រើ​ដៃ​ទាំងសងខាង​របស់គេ​ប៉ុណ្ណោះ គឺ​ប្រើ​មេដៃ​ឆ្វេង និង ចង្អុលដៃ​ឆ្វេង​កៀប​ត្រង់​គល់​លិង្គ ដោយ​ឱ្យ​មេដៃ​នៅ​ខាងលើ​ចង្អុលដៃ​នៅ​ខាងក្រោម​រូត​ច្បូត​ឡើង រហូតដល់​គន្លាក់​ក្បាល​លិង្គ​បន្ទាប់មក​ប្រើ​មេដៃ​ស្តាំ និង ចង្អុលដៃ​ស្តាំ​ចាប់​កៀប​ត្រង់​គល់​លិង្គ រូត​ច្បូត​ឡើង​រហូតដល់​គន្លាក់​ក្បាល​លិង្គ រូត​ច្បូត​យឺតៗ ឆ្វេង​ស្តាំ​ឆ្លាស់គ្នា​ទៅមក​ប្រមាណ​ជា ៥០ ដង ធ្វើ​រាល់ថ្ងៃ មួយថ្ងៃ ១៥ នាទី យូរថ្ងៃ​ទៅ​អាច​បន្ថែម​ឱ្យដល់ ៣០ នាទី ។ ក្នុង​រយៈពេល ១ ខែ គេ​នឹងមាន​អារម្មណ៍ ថា​លិង្គ​ឡើង​រីក​ធំ និង រឹង​ល្អ ហើយ​ក្នុង​រយៈពេល ៣ ខែ នឹង​សង្កេតឃើញថា​វា​រីក​ធំ​យ៉ាង​ច្បាស់ក្រឡែត​តែម្តង ៕