ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​ជាង​៤​ពាន់​ក្នុង​រយៈពេល​១១​ខែ​

​នៅក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៥​នេះ ក្រសួងពាណិជ្ជកម្ម បាន​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​ចំនួន​៤,០៧៦ ក្រុមហ៊ុន​។ ចំនួន​នេះ​កើនឡើង​ចំនួន​១២.៧​ភាគរយ  បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៤ ដែលមាន​ចំនួន​៣,៦១៨​ក្រុមហ៊ុន​។ នេះ​ជាការ​បញ្ជាក់​របស់លោក  កែន រដ្ឋា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។

​លោក កែន រដ្ឋា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៨​ខែធ្នូ​នេះ​ថា ក្នុងចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​ទាំងអស់ មាន​ក្រុមហ៊ុន​សញ្ជាតិ​ខ្មែរ​ចំនួន​២,៣៤២​ក្រុមហ៊ុន និង​ក្រុមហ៊ុន​សញ្ជាតិ​បរទេស​ចំនួន​១,៤៣៤​ក្រុមហ៊ុន​។ ក្រុមហ៊ុន​បរទេស​ទាំង​នោះ រួមមាន​ក្រុមហ៊ុន ចិន កូរ៉េ ជប៉ុន វៀតណាម ម៉ាឡេស៊ី និង​សឹង្ហ​បុរី​ជាដើម​។​

​សូមបញ្ជាក់ថា នៅក្នុង​រយៈពេល​១​ឆ្នាំ ២០១៤​កន្លងទៅ មាន​ក្រុមហ៊ុន​ថ្មី​ចំនួន​៣,៨៥០​ក្រុមហ៊ុន បានមក​ចុះបញ្ជី​ធ្វើ​អាជីវកម្ម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​។ តួលេខ​នេះ​កើនឡើង​ប្រមាណ​២៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ដែល​មានតែ​ចំនួន​២,៩៨៦​ក្រុមហ៊ុន​។ ក្នុងចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី មាន​ក្រុមហ៊ុន​សញ្ជាតិ​ខ្មែរ​ចំនួន​២,១៤៧​ក្រុមហ៊ុន និង​ក្រុមហ៊ុន​សញ្ជាតិ​បរទេស​ចំនួន​១,៧០៣ ក្រុមហ៊ុន​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​