លោក​កែវ រ៉េមី ៖ ភាគច្រើន​នៃ​ជនពិការ​កម្ពុជា គឺ​ដោយសារ​ផលវិបាក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​

ភ្នំពេញ: លោក កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​សកម្មភាព​ជនពិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ បាន​មានប្រសាសន៍ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ជា​ជនពិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាស​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៧ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៣ ថា ប្រទេស​កម្ពុ​ជាមាន​អត្រា​ជនពិការ​ខ្ពស់ ដោយសារតែ​ប្រទេស​យើង​បាន​ជួបប្រទះ​នូវ​សង្គ្រាមរ៉ាំរ៉ៃ​យ៉ាងយូរ ដែល​បាន​បន្សល់ទុក​វជន ពិការ​ជាច្រើន រួមទាំង​គ្រាប់បែក និង​គ្រាប់​មិនទាន់​ផ្ទុះ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​។​

​លោក កែវ រ៉េមី បាន​លើកឡើងថា បន្ទាប់ពី​សង្គ្រាម​បញ្ចប់ ដោយសារតែ​ប្រជាពលរដ្ឋ មានចំណេះដឹង​នៅមានកំរិត ហើយ​បាននាំគ្នា​រស់នៅ​ជាមួយ​គ្រាប់មីន​មិនទាន់​ផ្ទុះ ទាំង​មិនដឹង ពី​គ្រោះថ្នាក់ រហូត​អ្នកខ្លះ​បាន​ច្នៃ​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ ធ្វើជា​ឧបករណ៍ប្រើប្រាស់​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ពិការ ជា​បន្តបន្ទាប់​។ ឯកឧត្តម​បន្តថា ជាមួយគ្នានេះដែរ ក្រោយ​បញ្ចប់សង្គ្រាម ដោយសារ​ប្រទេស​ទាំងមូល ត្រូវ​ធ្លាក់​ចូលទៅក្នុង​ភាពក្រីក្រ​កំរិត​សូន្យ ធ្វើ​ឲ្យ​ការអប់រំ​ស្តីពី​ការថែរក្សា​សុខភាព និង​សេវា​សុខភាព​នានា មានការ​ខ្វះខាត ពិសេស​ចំពោះ ស្ត្រី​ដែល​ពពោះ និង​ទារក​ទើប​កើត មិនមាន​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​ផ្សេងៗ​បណ្តាល​ឲ្យ កើតមាន​ជំងឺ​ស្វិតដៃជើង ក​ញ្ជ្រិ​ល និង​ជំងឺ​ជាច្រើន​ទៀត ដែល​បង្ក​ឲ្យ​ពិការភ្នែក និង​អវយវៈ មួយចំនួនទៀត​។​

​លោក ឃុន ជិន​កេ​ន អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្រុមការងារ​សកម្មភាព​ជនពិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការរៀបចំ​ពិធី​សំណេះសំណាល​ជាមួយ មន្ត្រីរាជការ​ជា​ជនពិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រមាណ​ជាង​៣០​នាក់ និង​ការផ្តល់ជូន ថវិកា​ម្នាក់ៗ​ចំនួន​៥០០.០០០​រៀល សំរាប់​មន្ត្រី​ដែលជា​ជនពិការ​នៅពេលនេះ គឺ​បង្ហាញ​ឲ្យ​ឃើញ ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​សកម្មភាព​ជនពិការ នៃ​ទីស្តីការ គណៈរដ្ឋមន្ត្រី​លើ​សុខុមាលភាព​ជនពិការ​។​

​លោក ឃុន ជិន​កេ​ន បាន​បន្ថែមថា តប​តាម​អនុសាសន៍​របស់លោក​ប​ណ្ឌិ​ត​សភាចា​រ្យ សុខ អាន ក្រុមការងារ​សកម្មភាព​ជនពិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​នឹង​កំពុង​រៀបចំ​ហិប​មូលនិធិ ទ្រទ្រង់​ការងារ​ពិការភាព នៅតាម​សាលប្រជុំ​ធំៗ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​នៅ​វិមាន​សន្តិភាព សំរាប់​កិច្ចការ​ពិការភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក ឃុន ជិន​កេ​ន បន្តថា តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី​បាន ដាក់ចេញ​នូវ​សេចក្តីជូនដំណឹង​លេខ ៩៣០ ស​.​ជ​.​ណ​.​អ​.​វ ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ ស្តីពី​ការអនុវត្ត​អត្រា​ជនពិការ​ចូល​បំរើកា​រងារ​តាម​ក្រសួង​ស្ថាប័នរដ្ឋ ដែល​រាជរដ្ឋាភិបាល​សំរេច​ជា គោលការណ៍​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ដែល​អនុវត្ត​ពុំទាន់​គ្រប់​ចំនួន គឺ​២%​នៃ​ចំនួន​មន្ត្រី​សរុប ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​គ្រប់​ចំនួន​។ ចំពោះ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ខិតខំ​ជ្រើសរើស​ជនពិការ ឲ្យ​ចូល​បំរើកា​រងារ បាន​សរុប​ចំនួន​៣៦​នាក់​ស្មើនឹង​២,៤​ភាគរយ នៃ​មន្ត្រីរាជការ​សរុប​នៃ​ទីស្តីការ គណៈរដ្ឋមន្ត្រី​ដែល​ចំនួន​នៃ​គឺ​លើសពី​ការកំណត់​របស់​រាជរ​ដ្ឋា​ភិ​បាល​៕​

លោក​កែវ រ៉េមី ៖ ភាគច្រើន​នៃ​ជនពិការ​កម្ពុជា គឺ​ដោយសារ​ផលវិបាក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​

លោក​កែវ រ៉េមី ៖ ភាគច្រើន​នៃ​ជនពិការ​កម្ពុជា គឺ​ដោយសារ​ផលវិបាក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​

លោក​កែវ រ៉េមី ៖ ភាគច្រើន​នៃ​ជនពិការ​កម្ពុជា គឺ​ដោយសារ​ផលវិបាក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​