លោក​ស៊ុន ចាន់ថុល ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ: នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​ការកោតសរសើរ​របស់​ខ្លួន ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ភាពរឹងមាំ រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយ EUROCham​។ ជំនួប​ពិភាក្សា​នេះ​មាន​គោលបំណង​ពិភាក្សា អំពី​ការគាំទ្រ​បន្ត​ដល់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម និង​បញ្ហា​កង្វល់​មួយចំនួន​ក្នុងចំណោម​បញ្ហា​កង្វល់​នានា ដែល​សហភាព​អឺរ៉ុប​កំពុង​ជួបប្រទះ ព្រមទាំង​រិះរក​វិធី​បំពេញការងារ​រួមគ្នា​ឲ្យ​បាន​ជិត​ស្និ​ទ្ធិ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​កំពុង​បន្ត​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​។ ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ថែមទៀត ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​នៅក្នុង​ប្រទេស​៕​