យន្តហោះ​ដឹក​អ្នកដំណើរ​ Air​ France​ របស់​បារាំង​ បង្ខំចិត្ត​ហោះហើរ​បង្វែរ​ទិស​ដៅ​ ក្រោយ​ពី​មានការ​គំរាម​

​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​ Air​ France​ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​មួយ​គ្រឿង​ មាន​ជើងហោះហើរ​ AF083​ ផ្ទុក​មនុស្ស​ចំនួន​២៣១​នាក់​ ដែល​ត្រូវ​ហោះហើរ​ចេញពី​ទីក្រុង​ San​ Francisco​ សហរដ្ឋអាមេរិក​ ឆ្ពោះទៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​នោះ​ បាន​បង្ខំចិត្ត​ហោះហើរ​បង្វែរ​ទិស​ដៅ​ទៅ​កាន់​ទីក្រុង​ Montreal​ ប្រទេស​កា​ណា​ដា​ បន្ទាប់​ពី​រង​ការ​ព្រមាន​វាយប្រហារ​ជា​អនាមិក​រួច​មក​ ហើយ​យន្តហោះ​ក៏​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​ ។​

​សន្តិសុខ​ការ​ហោះហើរ​នៅ​ទូ​ទាំង​ពិភពលោក​ ត្រូវ​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ចាប់តាំងពី​ក្រុម​ភេរវ​ករ​ ISIS​ ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សម្លាប់​មនុស្ស​ចំនួន​១៣០​នាក់​ ។​

​កាលពី​ខែ​មុន​ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​ចំនួន​២​គ្រឿង​ ដែល​ត្រូវ​ហោះហើរ​ចេញពី​សហរដ្ឋអាមេរិក​ ឆ្ពោះទៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​នោះ​ ក៏​ធ្លាប់​ត្រូវ​បាន​ហោះហើរ​បង្វែរ​ទិស​ដៅ​ដូច​គ្នា​នេះ​ដែរ​ បន្ទាប់​ពី​មានការ​គំរាម​បំផ្ទុះ​គ្រាប់បែក​ដោយ​ក្រុម​ភេរវ​ករ​ ៕​

យន្តហោះ​ដឹក​អ្នកដំណើរ​ Air​ France​ របស់​បារាំង​ បង្ខំចិត្ត​ហោះហើរ​បង្វែរ​ទិស​ដៅ​ ក្រោយ​ពី​មានការ​គំរាម​យន្តហោះ​ដឹក​អ្នកដំណើរ​ Air​ France​ របស់​បារាំង​ បង្ខំចិត្ត​ហោះហើរ​បង្វែរ​ទិស​ដៅ​ ក្រោយ​ពី​មានការ​គំរាម​