ជើងហោះហើរ Flight 83 របស់ក្រុមហ៊ុន Air France ចុះចតភ្លាមៗ ក្រោយទទួល បានសារគំរាម

ម៉ុងត្រេអាល៖ នៅយប់ថ្ងៃចន្ទ នេះក្រុមហ៊ុនអាកាសចរណ៍ Air France ជើងហោះហើរFlight 83 ដែលធ្វើដំណើរចេញពីទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាម៉េរិក ឆ្ពោះទៅកាន់ទីក្រុង Paris ប្រទេសបារាំង បានបង្វែរទិសដៅ ហោះហើរ ក្រោយទទួលបានសារគំរាមមួយ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន usatoday នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នេះ។

យន្តហោះខាងលើនេះដឹកអ្នកដំណើរចំនួន ២៤៦នាក់ ដោយត្រូវចុះចតភ្លាមៗនៅ ព្រលានយន្តហោះ Montreal ក្នុងប្រទេសកាណាដា ក្រោយទទួលសារគម្រាមមួយ។

ក្រុមហ៊ុនអាកាសចរណ៍ Air France បានបញ្ជាក់ថា អ្នកដំណើរទាំងអស់មានសុវត្ថិភាពជាធម្មតានោះទេ ហើយអាជ្ញាធរកំពុងត្រួតពិនិត្យលើបញ្ហានេះ៕

ជើងហោះហើរ Flight 83 របស់ក្រុមហ៊ុន Air France ចុះចតភ្លាមៗ ក្រោយទទួល បានសារគំរាម