ឧទ្យាន Rajabhakti បង្ករការខកចិត្ត ដល់ភ្ញៀវទេសចរ ដោយសារការ ជួយជុល អូសអន្លាយពេល

បាងកកប៉ុស្តិ៍៖ នៅថ្ងៃអង្គានេះ ឧទ្យាន Rajabhakti នៅស្រុកហួហ៊ីន ប្រទេសថៃ នៅតែបន្តបិទមិនឲ្យចូលទស្សនារហូតដល់ម៉ោង១រសៀល ដែលជាហេតុបណ្តាលឲ្យភ្ញៀងទេសចរ មកពីបណ្តាខេត្តនានា មានការខកចិត្តជាខ្លាំង ដោយបានរំពឹងថា នឹងអាចចូលទស្សនា រូបចម្លាក់ស្តេចថៃដ៏ល្បីល្បាញ  នៅម៉ោង៩ព្រឹកដូចធម្មតាវិញ។

កាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៥ឲ្យដឹងថា រថយន្តដឹកអ្នកដំណើរទស្សនកិច្ចមកពីបណ្តាខេត្តឆ្ងាយៗ ជាច្រើនដូចជាខេត្ត ណាខន សាវ៉ាន់, ស៊ីងប៊ូរី និងភូកេត បានមកដល់ចំណត យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅព្រឹកថ្ងៃអង្គារ៍នេះ ដោយឮថាឧទ្យាននឹងបើកឲ្យចូលទស្សនា នៅម៉ោង៩ព្រឹក ជាធម្មតាវិញ បន្ទាប់ពីបានបិទកាលពីថ្ងៃចន្ទ ដើម្បីសម្រួលដល់ការជួសជុលផ្លូ វមកកាន់ឧទ្យាន។

គួរបញ្ជាក់ផងដែរថា ភ្ញៀវទេសចរ បានរង់ចាំទាំងអន្ទះសារ ដោយរំពឹងថា នឹងបានចូលទស្សនាឧទ្យាន និងថតរូបភាពស្អាតៗ ប៉ុន្តែដល់ម៉ោង៩ មកដល់ ក៏មានប៉ូលីសមកប្រាប់ថា ការជួសជុលផ្លូវមិនទាន់រួចរាល់ ហើយផ្អាករហូតដល់ម៉ោង១រសៀល។

ការផ្អាកមិនឲ្យចូលទស្សនានេះ ធ្វើឲ្យភ្ញៀវទេសចរ មានការខកចិត្តជាខ្លាំង ប៉ុន្តែពួកគេគ្មានជម្រើសអ្វី ក្រៅពីការដើរចេញទាំ ងទឺកមុខក្រៀមក្រំឡើយ៕

ឧទ្យាន Rajabhakti បង្ករការខកចិត្ត ដល់ភ្ញៀវទេសចរ ដោយសារការ ជួយជុល អូសអន្លាយពេល