លោក ងួន ញ៉ិល ៖ កម្ពុជា​បានចាត់ទុក សន្តិភាព ស្ថិរភាព​នយោបាយ ការផ្សះផ្សា បង្រួបបង្រួម និង​កិច្ចសន្ទនា ជា​កត្តាចាំបាច់​របស់​អា​ស៊ី​

ភ្នំពេញ: ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សភា​តំបន់​អាស៊ី (​អេ​ភី​អេ​) លើក​ទី​២ លោក​បណ្ឌិត​ងួន​ញ៉ិល​អនុប្រធាន​ទី​២ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំម​ហា​សន្និបាតសភា​តំបន់​អាស៊ី លើក​ទី​៨ បាន​មានប្រសាសន៍ថា ប្រធានបទ​មហាសន្និបាត “​ការជំរុញ សន្តិភាព​ការផ្សះផ្សា និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី​” មាន​សារសំខាន់ និង​សមស្រប​បំផុត ទៅនឹង​បរិបទ​តំបន់ និង​ពិភពលោក បច្ចុប្បន្ន​។​ប្រធានបទ នៃ​មហាសន្និបាត លើក​ទី​៨​នេះ ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ទៅនឹង​មូលបទ នៃ​មហាសន្និបាត លើក​ទី​៧ និង​ខ្លឹមសារ នៃ​ប្រធានបទ​នៃ​កិច្ចប្រជុំ របស់​គណៈកម្មការ​នា​នា​របស់​អេ​ភី​អេ​។​

​លោក​បណ្ឌិត បាន​គូសបញ្ជាក់ថា “​មហាសន្និបាត​សភា​តំបន់​អាស៊ី សំដៅ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការដោះស្រាយ រាល់​បញ្ហា​ប្រឈម នានា ទាំង​ក្នុង​តំបន់ និង​ពិភពលោក ជា​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី ប្រកបដោយ​សន្តិវិធី និង​ជៀស​ផុតពី​ការប្រើប្រាស់ មធ្យោបាយ​យោធា ដែល​នឹង ធ្វើ​ឲ្យ​អន្តរាយ​និង​វិនាស​ហិនហោច​ដល់​សង្គម​និង​ប្រទេសជាតិ​”​។​

​មហាសន្និបាត​សភា​តំបន់​អាស៊ី លើក​ទី​៨ ដែល​សភា​កម្ពុជា កំពុង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ បាន​បើក​កិច្ចប្រជុំ ក្រុមប្រឹក្សា​ប្រតិបត្តិ របស់ខ្លួន​នា​ព្រឹក ថ្ងៃ​អង្គារ ទី​៨ ខែធ្នូ នេះ​នៅមុន​ប្រារព្ធ​ពី​ធី​បើក ផ្លូវការ​មហាសន្និបាត​នៅ​ព្រឹក ថ្ងៃទី​៩ ធ្នូ​។ កិច្ចប្រជុំ​ក្រុមប្រឹក្សា ប្រតិបត្តិ​របស់​សភា​តំបន់​អាស៊ី លើក​ទី​២ បាន​ដំណើរ​ការប្រជុំ ក្រោម​អធិបតីភាព លោក មី​អេ​ន រ៉ា​ហ្សា​រ៉ា​បា​នី (Mian Raza RABBANI) ប្រធានព្រឹទ្ធសភា ប៉ា​គី​ស្ថាន និង​ជា​ប្រធានសភា តំបន់​អាស៊ី លោក​បណ្ឌិត ងួន​ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំម​ហា​សន្និបាតសភា​តំបន់​អាស៊ី​លើក​ទី​៨​នេះ​ដោយមាន​ការសម្របសម្រួល​ពី​លោក​បណ្ឌិត​ម៉ារ​ស៊ូ​ត​អ៊ីស្លាម​មី​(MASOUD Islami) អគ្គលេខាធិការ​ស្ដីទី​អេ​ភី​អេ​។​

​មានប្រសាសន៍​នៅពេល​បើក​កិច្ចប្រជុំ លោក​បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍​បន្តថា កម្ពុជា​បានចាត់ទុក “​សន្តិភាព​ស្ថិរភាព​នយោបាយ ការផ្សះផ្សា​បង្រួបបង្រួម និង​កិច្ចសន្ទនា​ដោយ​សន្តិវិធី​”  ជា​កត្តា​សំខាន់​ចាំបាច់ និង​ជា​បុ​រេ​លក្ខខណ្ឌ ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស និង​សង្គមជាតិ មួយ​ឲ្យ​មាន​ភាព​រីកចម្រើន ជឿនលឿន ប្រកបដោយ​និរន្ត​ភាព និង​ភាព​សុខដុម​រម្យ​នា​។​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍ និង​កិច្ចប្រជុំ​គណៈកម្មការ ផ្សេងៗ របស់​អេ​ភី​អេ ក្នុង​រយៈពេល ៣​ថ្ងៃ​ខាងមុខនេះ នឹង​ទទួលបាន​ការចូលរួម​យ៉ាងសកម្ម តាមរយៈ​ការពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍  ទស្សនៈ​និង​យោបល់​ពី គ្នា​ទៅវិញទៅមក សំដៅ​ធ្វើយ៉ាងណា ឲ្យ​ដំណើរការ​នៃ​មហាសន្និបាត នេះ​ទទួលបាន​ជោគជ័យ និង​លទ្ធផល​ផ្លែផ្កា តាម​ការរំពឹងទុក​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​លោក​បណ្ឌិត អនុប្រធាន​ទី​២ រដ្ឋសភា បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​ដែល​បាន​ចំណាយ ពេលវេលា​ចូលរួម​កិច្ចប្រជុំ ក្រុមប្រឹក្សា​ប្រតិបត្តិ​នាពេលនេះ និង​សូម​គោរព​ជូនពរ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ សូម​ទទួលបាន​នូវ​សុខ​ភាពល្អ​និង​ជោគជ័យ​គ្រប់​ភារៈកិច្ច​។​

​ចំណែក​លោក​មី​អេ​ន​រ៉ា​ហ្សា​រ៉ា​បា​នី​(Mian Raza RABBANI) ប្រធានព្រឹទ្ធសភា ប៉ា​គី​ស្ថាន និង​ជា​ប្រធានសភា តំបន់​អាស៊ី បាន​សម្តែង​ក្តី​សង្ឃឹមថា មហាសន្និបាត​សភា​តំបន់​អាស៊ី លើក​ទី​៨ នៅពេលនេះ​នឹង​ទទួលបាន​ការជជែក ការផ្លាស់ប្តូរ​យោបល់ ទស្សនៈ​ស្របតាម​ប្រធានបទ​គឺ  “​ការជំរុញ សន្តិភាព​ការផ្សះផ្សា​និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី​” ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​អាស៊ី​ទាំងមូល​។​

​លោក មី អេ​ន​រ៉ា​ហ្សា​រ៉ា​បា​នី បាន​កត់សម្គាល់ថា ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​នៅមាន​ជីវភាព​ក្រីក្រ និង​នៅមាន​បញ្ហា​ជាច្រើន ត្រូវ​ដោះស្រាយ ដែល​ការដោះស្រាយ​មាន​ប្រសិទ្ធភាព គឺ​ចេញពី​ទស្សនៈ​យោបល់​របស់ ប្រជាជន​ក្នុង​តំបន់​អាស៊ី​ខ្លួនឯង​។ ”​អាស៊ី​ជា​តំបន់​ដែលមាន​សក្តានុពល ដែល​យើង​គួរ​រួមគ្នា ដោះស្រាយ​បញ្ហា​របស់​យើង ដោយ​មិនចាំបាច់​ត្រូវ​ពឹងពាក់ ប្រទេស​ផ្សេង​ក្រៅពី​តំបន់​អាស៊ី​។​យើង​សង្កេតឃើញថា នៅពេល​មាន គំនិត​យោបល់​ពី​ខាងក្រៅ មក​ដោះស្រាយ​បញ្ហា របស់​យើង យើង​ឃើញថា គំនិត​យោបល់​នោះ​ជា​មនោគមន៍​វិទ្យា​ឬ​យើង​អាច​និយាយបានថា នៅពេល​យើង​ទទួល​គំនិត​ទស្សនៈ​របស់គេ​គឺ​គេ​តែងតែ​គិតពី​ផលប្រយោជន៍​របស់គេ​ដែល​មិន​បម្រើ​ផលប្រយោជន៍​របស់​យើង​”​។​

​លោក មី​អេ​ន រ៉ា​ហ្សា​រ៉ា​បា​នី ដែល​កំពុង​ស្ថិតនៅក្នុង​តួនាទី​ជា​ប្រធាន​អេ​ភី​អេ មុន​ត្រូវ​ផ្ទេរ​តួនាទី​នេះ ជូន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​៩ ខែធ្នូ នោះបាន​ស្នើ​ដល់​មហាសន្និបាត សភា​តំបន់​អាស៊ី​លើក​ទី​៨ ពេលនេះ​បន្ត​ពិភាក្សា​រិៈ​រក​មធ្យោបាយ​ដើម្បី​ជំរុញ​APA ទៅជា​AP ក្នុងការ​ដោះស្រាយ​បញ្ហា ឧបសគ្គ​នានា ដែល​តំបន់​អាស៊ី​នៅមាន​សេសសល់​។​សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា ប្រតិបត្តិ របស់​សភា តំបន់​អាស៊ី​(​អេ​ភី​អេ​) លើក​ទី​២​ធ្វើការ​ពិភាក្សា​ត្រួតពិនិត្យ​ទៅលើ​សេចក្តីព្រាង​សេចក្តីសម្រេច​មួយចំនួន​របស់​អេ​ភី​អេ​។​កិច្ចប្រជុំ​នេះ​នឹង​បន្តធ្វើ​រហូតដល់​ថ្ងៃទី​៩​ធ្នូ​។ ចំណែក​ពេលព្រឹក ថ្ងៃទី​៩ ធ្នូ​ស្អែក​នេះ ចាប់ពី​ម៉ោង​៨​ព្រឹក​ទៅ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨ នឹង​ប្រារព្ធ​ពិ​ធី​បើក​ជា​ផ្លូវការ ដោយមាន​ការចូលរួម​ពី ឥស្សរជន​កំពូលៗ របស់​កម្ពុជា​ក្នុងនោះ​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​៕​