លោក ហោ ណាំហុង ជួប​ទូត​ថ្មី​របស់​សហភាព​អឺរ៉ុប នា​ព្រឹក​ថ្ងៃទី​៩​ធ្នូ​

ភ្នំពេញ: នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ០៩:០០ ព្រឹក នៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អនុញ្ញាត​ឲ្យ​លោក George Edgar ឯកអគ្គរដ្ឋទូត​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​លោក George Edgar ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​នៅ​កម្ពុជា​។​ នេះបើ​តាមលោក ជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស​៕